លួចម៉ូតូបានហើយបើករត់, ប៉ូលិសដេញពីក្រោយចោរផ្តួលម៉ូតូចោលរួចរត់បាត់

​ប៉ៃលិន​ ​៖​ មានករណីចោរកម្ម​ លួចម៉ូតូមួយកើតឡើង​នៅចំណុច ខាងកើតធារាសាស្រ្ត ស្ថិតនៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាម៉ោង ៥ល្ងាច​ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨​។

​ប៉ូលិសនិយាយថា ក្រោយបានទទួលដំណឹងពីជនរងគ្រោះឈ្មោះ ម៉ាន់ ប៊ុនធី ភេទ​ប្រុស អាយុ ៣២ ឆ្នាំ កម្លាំងប៉ូលិសជំនាញស្រុកសាលាក្រៅ បានសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសាលាក្រៅ ជិះដេញតាមពីក្រោយរហូតដល់ចំណុច ខាងលិចរង្វង់មូលសាលាក្រៅចម្ងាយប្រហែល ១០០ ម៉ែត្រជនសង្ស័យបានផ្តួលម៉ូតរត់គេចខ្លួនបាត់ បន្សល់​ទុក​នូវ​ម៉ូតូ​គ្មានស្លាកលេខមួយគ្រឿង​ ម៉ាក​ Honda Have ពណ៌ ខ្មៅ។ 

​បច្ចុប្បន្ន​វត្ថុតាងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅ អធិការដ្ឋានប៉ូលិសស្រុកសាលាក្រៅ ដើម្បី​រង់ចាំ​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​​។ ចំណែក​ជនសង្ស័យ​កម្លាំង​ជំនាញ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ដើម្បី​ធ្វើការ​ឃាត់​ខ្លួន​៕
 

adverise with khmeread