គីម ជុងអ៊ុន ប្តេជ្ញា "លុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងពីឧបទ្វីបកូរ៉េ" ក្នុងឯកសាររួម ចុះហត្ថលេខាជាមួយ ដូណាល់ ត្រាំ

លោក ដូណាល់ត្រាំ និង លោក គីម ជុងអ៊ុន បានចុះហត្ថលេខានៅលើឯកសារមួយ បន្ទាប់ពីកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តក្នុងប្រទេសសិង្ហបុរី ថ្ងៃទី១២ ខែមិថុនា។ ថ្លែងទៅកាន់លទ្ធផលនៃការចរចានេះ លោក ត្រាំ បាននិយាយថា ដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនឹងចាប់ផ្តើម "យ៉ាងឆាប់រហ័ស" ខណៈពេលដែលមេដឹកនាំកូរ៉េខាងជើងបានថ្លែងថា ពិភពលោកនឹងឃើញ "ការផ្លាស់ប្តូរដ៏ធំ"។

លោក គីម ជុងអ៊ុន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់លោកចំពោះ "ការលុបបំបាត់អាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ ពេញលេញ អាចផ្ទៀងផ្ទាត់បាន និងមិនអាចប្រែក្រឡាស់បាន" នៅក្នុងឯកសាររួមមួយដែលបានចុះហត្ថលេខាជាមួយលោកប្រធានាធិបតី ត្រាំ នៅប្រទេសសិង្ហបុរីនាថ្ងៃអង្គារនេះ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ឯកសារនេះមិនបានលើកឡើងអំពី "ការលុបបំបាត់អាវុធនុយក្លេអ៊ែរពីឧបទ្វីបកូរ៉េ ពេញលេញ អាចផ្ទៀងផ្ទាត់បាន" នោះទេ ទោះជាយ៉ាងណាក្តី ឯកសារនេះបានបញ្ជាក់ជាថ្មីអំពីសេចក្តីប្រកាសនៅប៉ាន់មុនជុម ដែលបានចុះហត្ថលេខាដោយលោក គីម កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨។

ប្រទេសទាំងពីរក៏បានប្តេជ្ញាផងដែរក្នុងការស្វែងរកអធិធាតុអ្នកទោសសង្គ្រាម និងអ្នកបាត់ខ្លួននៅក្នុងសង្គ្រាម "រួមបញ្ចូលទាំងការធ្វើមាតុភូមិនិវត្តន៍ភ្លាមៗនូវអធិធាតុដែលបានកំណត់រួចហើយ"។

ប្រទេសទាំងពីរបានព្រមព្រៀងគ្នាលើការរៀបចំការចរចាបន្តបន្ទាប់ ដែលដឹកនាំដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងមួយរូប "នៅកាលបរិច្ឆេទឆាប់រហ័សមួយ" ដើម្បីអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ៕
 

adverise with khmeread