អ្នកគាំទ្រ Liverpool រិះគន់ Philippe Coutinho តាមបណ្តាញសង្គម

        អ្នក​គាំទ្រ​ Liverpool បាន​រិះគន់កីឡាករ Philippe Coutinho តាម​បណ្តាញ​សង្គម បន្ទាប់ពី​កីឡាករ​ប្រេស៊ីល​រូបនេះ​បង្ហោះ​សារ​តាម​ទ្វីតធើអំពី “ភក្តីភាពនិង​សេចក្តី​គោរព”។

        ខ្សែបម្រើ​រូបនេះ​បាន​ចាកចេញ​ពី​ពហុកីឡាដ្ឋាន​ Anfield កាល​ពីខែ​មករា​រដូវកាល​មុន​។​ ប៉ុន្តែបើទោះបីជា​ Liverpool បាន​បោះ​ជំហាន​ទៅមុខ​ឆ្ងាយ​ពី​រឿងរបស់ Coutinho ក៏ដោយ ក៏​ការចាកចេញ​របស់​កីឡាករ​រូបនេះបាន​បន្សល់ទុក​រស់ជាតិជូរចត់​សម្រាប់​ក្រុម​អ្នក​គាំទ្រ​របស់ Liverpool ដែលធ្វើឲ្យពួកគេ​បន្ត​តាម​ដានការវិវឌ្ឍរបស់​កីឡាករ​រូបនេះដដែល។

        Coutinho បាន​ដាក់សំណើ​សុំផ្ទេរចេញ​តាម​អ៊ីម៉េល បើទោះបីជា​មានការព្យាយាមរារាំង​របស់​លោក Jurgen Klopp ដើម្បី​បញ្ចុះបញ្ចូល​កីឡាករ​រូបនេះ​ឲ្យ​បន្ត​នៅ​ជា​មួយ​ Liverpool ក៏ដោយ ហើយ​ទីបំផុត​ Coutinho ទទួល​បាន​ជោគជ័យ​ជាមួយ​នឹង​ការបង្ខំឲ្យ​មាន​ការ​ផ្ទេរចេញ។

        ទោះបីជា​យ៉ាងណាក្រុម Liverpool បាន​បង្ហាញថា ពួកគេគ្មាន​បញ្ហា​ទេ បើទោះបីជា​គ្មាន​​ Coutinho ក៏ដោយខណៈពេលកីឡាករ Mohamed Salah បាន​ចូល​បំពេញ​ចន្លោះ​ប្រហោងនេះ៕

adverise with khmeread