Justin Kluivert បដិសេធឱកាសចូលរួមជាមួយ Man Utd ហើយសម្រេចចិត្តចូលរួមជាមួយ Roma

        កីឡាករ Justin Kluivert បាន​បដិសេធ​ឱកាស​ផ្ទេរ​មក​កាន់ក្លឹប Man Utd ក្នុង​ក្របខណ្ឌ PL ដោយ​សម្រេចចិត្ត​ទទួល​យក​កិច្ច​ព្រមព្រៀង​ចូល​រួម​ជាមួយ​ក្លឹប​ Roma ជំនួសវិញ។

        កីឡាករវ័យក្មេងរូបនេះត្រូវបានគេភ្ជាប់ទំនាក់ទំនង​មក​លេងនៅក្លឹប Man Utd ​ប៉ុន្តែបាន​ចាកចេញពី​ក្លឹប ​Ajax ហើយទៅ​ចូល​រួម​ជាមួយ​ក្លឹប Roma ក្នុង​តម្លៃផ្ទេរ ១៥.៨៥​លានផោន។

        ​​អ្នក​គាំទ្ររបស់ក្លឹប​ Roma ប្រហែល​៥០០នាក់​ស្វាគមន៍​កីឡាករ​វ័យ​១៩​ឆ្នាំ​រូបនេះនៅអាកាសយានដ្ឋាន Fiumicino Airport កាល​ពីយប់ថ្ងៃច័ន្ទ។ Justin នឹង​ត្រូវ​ពិនិត្យ​សុខភាពនៅ​ទីលាន​ហ្វឹកហាត់​របស់ Roma មុន​ពេល​ណែនាំ​ខ្លួន​ដល់​អ្នក​គាំទ្រ​របស់ក្លឹបនេះ​នៅ​ពហុកីឡាដ្ឋាន Stadio Olimpico ៕

adverise with khmeread