Arsenal គ្រោងនឹងចុះកិច្ចព្រមព្រៀងផ្ទេរខ្សែបម្រើ Luccas Torreira របស់ក្លឹប Sampdoria

        ក្រុមកាំភ្លើងធំ Arsenal កំពុង​ចរចា​ជាមួយ​ក្លឹប Sampdoria ពាក់ព័ន្ធនឹងសំណើ​ផ្ទេរ​កីឡាករ Luccas Torreira ក្នុងតម្លៃ​២២​លានផោន។ កីឡាករ​សញ្ជាតិអ៊ុយរូហ្គាយ​រូបនេះ​បាន​ក្លាយ​ជា​ជម្រើស​ថ្មីមួយ​សម្រាប់​លោក Unai Emery ដែល​ចង់​បាន​ខ្សែបម្រើ​ការពារ​ ដើម្បី​ពង្រឹងផែនការ​រដូវក្តៅរបស់លោក។

        កីឡាករ​វ័យ២២​ឆ្នាំរូបនេះមាន​លក្ខខណ្ឌទិញផ្តាច់ព្រ័ត្រ ប៉ុន្តែ​គេជឿថា Arsenal ប្រហែលជា​ប្រើប្រាស់វិធីបង់​រំលោះ​ ខណៈក្លឹបនេះមាន​ការរឹតត្បិតថវិកា​។ Arsenal ក៏បាន​ចុះកិច្ច​ព្រមព្រៀង​ផ្ទេរ​កីឡាករ Stephan Licht Steiner ដោយ​ឥតតម្លៃខ្លួន និងបានយល់ព្រមផ្ទេរកីឡាករ Sokratis Papastathopoulos របស់​   ក្លឹប Dortmund ក្នុង​តម្លៃ​ប្រហែល​១៦​លានផោន​ដែលនឹង​ប្រកាសជា​ផ្លូវ​ការនៅខែក្រោយ​។

        Arsenal ក៏ចាប់អារម្មណ៍លើ​ខ្សែបម្រើ​ស្លាប Gelson Martins របស់​ក្លឹប Sporting Lisbon និង​​កី​ឡាករ​ Caglar Soyuncu របស់​ក្លឹប Freiburg ផងដែរ៕

adverise with khmeread