Luka Modric: ខ្ញុំនឹងប្រែក្លាយជោគជ័យដែលខ្ញុំទទួលបានជាមួយក្រុម Real Madrid ឲ្យទៅជាជោគជ័យសម្រាប់ក្រុមក្រូអាស៊ី

ខ្សែបម្រើ Luka Modric ​របស់​ក្លឹប Real Madrid បាន​សន្យា​ថា ខ្លួន​នឹង​ប្រែក្លាយ​ភាពជោគជ័យដែលខ្លួនទទួលបាន​ជាមួយ​ក្រុម​ Real Madrid ឲ្យទៅជា​ភាពជោគជ័យ​​សម្រាប់​ក្រុម​ក្រូអាស៊ីក្នុង​ព្រឹត្តិការណ៍​វើលខាប់​នៅ​រដូវក្តៅ​នេះ​។

        Luka បាន​និយាយថា “​នៅ​ក្នុងលីក​និង​ Copa del Rey យើងធ្វើមិនសូវ​បាន​ល្អដូចការ​រំពឹងទុកទេ​ ប៉ុន្តែចុងក្រោយ​យើង​លើកពាន​សំខាន់មួយ។ ខ្ញុំ​សប្បាយចិត្ត​ដែល​ក្លាយជា​ផ្នែក​នៃ​ក្លឹប Real Madrid និង​ជោគជ័យ​ដែលយើង​ចងចាំ​ក្នុងប្រវត្តិសាស្ត្រ”។

        Modric ជាប់ជាកីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​៦លើកជាប់ៗគ្នា​កាលពីខែមករាបាន​ធ្វើដំណើរ​ទៅចូលរួម​ព្រឹត្តិការណ៍​វើលខាប់​រដូវក្តៅនេះ ហើយ​នៅ​តែជាផ្នែក​សំខាន់​នៃ​ក្រុម​ជម្រើស​ជាតិ​ក្រូអាស៊ីដដែល។

Luka បន្តថា “​ខ្ញុំ​នឹង​ប្រែក្លាយ​មួយផ្នែក​នៃ​ជោគជ័យដែលខ្ញុំ​ទទួល​បាន​ជាមួយ​ក្រុម Real Madrid ទៅជា​ជោគជ័យ​សម្រាប់​ក្រុមក្រូអាស៊ី”។

        កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​លើក​ពាន​១៤​លើកចាប់តាំងពី​ចូល​រួម​ជាមួយ​ក្រុម Real Madrid កាល​ពីឆ្នាំ​២០១២ ហើយ​ថ្មីបំផុតនេះគឺបាន​លើក​ពាន​ជើង​ឯក​CL ​លើក​ទី​៣ជាប់គ្នា​ បន្ទាប់ពី​យក​ឈ្នះ​ក្រុម​ Liverpool នៅទីក្រុង​កៀវ៕

adverise with khmeread