យុវនិស្សិតម្នាក់បានចងកសម្លាប់ខ្លួនមិនដឹងមូលហេតុ

​ភ្នំពេញ​ ៖​ មានករណីយុវនិស្សិតម្នាក់បានចងកសម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៥ និង១៥នាទី ព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨នេះ នៅ​ចំណុច​ផ្ទះ​លេខ 16AEo + E1 តាម​បណ្ដោយ​ផ្លូវ​លេខ៣៨៤ ក្រុម៤១ សង្កាត់​ទួល​ស្វាយព្រៃ១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

​សមត្ថកិច្ចមូលដ្ឋាននិយាយថា សព​ឈ្មោះ តាត ច័ន្ទ​មិនា ភេទ​ប្រុស អាយុ២៧ឆ្នាំ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​លេខ 16AEo + E1 តាម​បណ្ដោយ​ផ្លូវ​លេខ៣៨៤ ក្រុម៤១ ភូមិ៥ សង្កាត់​ទួល​ស្វាយព្រៃ, មាន​ស្រុកកំណើត នៅ​ស្រុក​អង្គ​ជ័យ ខេត្តកំពត។

​ឪពុក​របស់​ជនរងគ្រោះ​ឈ្មោះ តាត សា​មូល អាយុ៦៣ឆ្នាំ បាន​ប្រាប់សមត្ថកិច្ចថា​នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង ប្រហែល៥ល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ កូនប្រុស​របស់គាត់​ទើបតែ​ត្រឡប់​មកពី​ស្រុក​វិញ មក​ផ្ទះជាធម្មតា និង បាន​ចូល​បន្ទប់ដេក​។ រហូតដល់​ម៉ោង១០យប់​ថ្ងៃ​ដដែល កូន​របស់គាត់​ក៏បាន​ដើ​រចេញមកក្រៅ ជក់បារី​រហូតដល់​ម៉ោង​១០ និង៣០នាទី ទើប​ត្រឡប់​ចូល​បន្ទប់​វិញ​។ 

​លុះ​ដេក​រហូតដល់​ម៉ោង​៤ និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨គាត់ ក៏បាន​ក្រោកពីដំណេក​ដើម្បី​ទៅ​ហាត់ប្រាណ ក៏​ដើ​ចូលទៅ​មើល​កូន ទើប​ដឹង​ឃើញ​កូន​របស់ខ្លួន​ចងក​សម្លាប់ខ្លួន​ទៅហើយ ក៏​រាយការណ៍​ជូន​សមត្ថកិច្ច​តែម្តង។ 

​ករណី​ចងក​សម្លាប់ខ្លួនសមត្ថកិច្ចបាន​ចុះមក​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ​សព។ លោក នាយប៉ុស្តិ៍​បាន​បញ្ជាក់ថា ក្រោយពី​ស្តាប់​ការរៀបរាប់ ឪពុក​របស់​សព​បាន​ឱ្យដឹងថា​កូនប្រុស​របស់ខ្លួន​ធ្លាប់ប្រើ​ប្រាស់គ្រឿងញៀន កន្លងមកនេះ​៕

adverise with khmeread