Nadal ឈ្នះពាន French Open លើកទី ១១ បង្អួតនាឡិកាថ្លៃជិត១លានដុល្លារ

Rafael Nadal បានបង្អួតនូវសម្ភារៈលំអខ្លួន ស្របពេលដែលគាត់បានលើកពានកំពូលកីឡាតេន្នីស French Open លើកទី ១១របស់គាត់ កាលពីថ្ងៃអាទិត្យ ខណៈកំពុងពាក់នាឡិកាដៃដ៏កម្រមានតម្លៃ ៥៤០.០០០ផោន (ជិត ៧២១.៧៦០ដុល្លារ)។

តារាតេន្នីសសញ្ជាតិអេស្ប៉ាញរូបនេះ ទទួលបានជ័យជម្នះយ៉ាងងាយស្រួលទៅលើ Dominic Thiem បីសេតជាប់ៗគ្នា នៅឯកម្មវិធី French Open ឬ Roland Garros ដែលគាត់បានប​ន្តការគ្របដណ្តប់ឥទ្ធិពលរបស់ខ្លួនទៅលើដំណើរប្រជែងមួយនេះ ជាមួយនឹងកំណត់ត្រាលើកពាន ១១លើក។

ហើយអំឡុងការប្រកួតដ៏ជក់ចិត្តនេះដែរ គេក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរទៅលើកដៃរបស់ Nadal ដែលជានាឡិកាដៃដ៏មានតម្លៃថ្លៃ និងត្រូវបានផលិតប៉ុន្មានសិបគ្រឿងប៉ុណ្ណោះ។

នាឡិកាដៃម៉ាកសញ្ញា Richard Mille មួយគ្រឿងនេះ គឺមានតម្លៃថ្លៃដ៏គួរឱ្យភ្ញាក់ផ្អើល ៥៤០.០០០ផោន ហើយវាគឺជានាឡិកាដៃមួយក្នុងចំណោម ៥០គ្រឿង ដែលត្រូវបានផលិតដោយក្រុមហ៊ុននាឡិកាស្វីស Luxury Swiss។

នាឡិកាប្រភេទ RM27-03 មួយនេះ គឺគ្រាន់តែនាឡិកាដៃមួយគ្រឿងក្នុងចំណោមនាឡិកាដៃដ៏មានតម្លៃជាច្រើនផ្សេងទៀត ដែល Nadal បានពាក់ អំឡុងអាជីពតេន្នីសរបស់គាត់ប៉ុណ្ណោះ បន្ទាប់ពីគាត់ធ្លាប់បានពាក់នាឡិកាដែលមានតម្លៃខ្ពស់ជាងនេះទៅទៀត ដែលជានាឡិកាប្រភេទ RM27-02 តម្លៃ ៥៨០.០០០ផោន អំឡុងព្រឹត្តិការណ៍ French Open ឆ្នាំ២០១៥៕

adverise with khmeread