adverise with khmeread 1

Marcelo ទទួលរង​របួស​សាច់ដុំ​

​ឈ្មោះ​របស់​ខ្សែការពារ Marcelo នៅក្នុង​ការប្រកួត​ជាមួយ​ក្រុម​ជិតខាង​របស់ Real Madrid កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ធ្ងន់ធ្ងរ​បន្ទាប់​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ មាន​អារម្មណ៍​មិន​ស្រួល​ពេល​ហ្វឹកហាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​បញ្ហា​របួស​នេះ​ធ្វើ​ឲ្យ​ការហ្វឹកហាត់​របស់​កីឡាករ​វ័យ ២៧ ឆ្នាំ​រូបនេះ​ឆាប់​បញ្ចប់​។ តាម​ការពិនិត្យ​ចំពោះ​ខ្សែការពារ​ស្លាប​រូបនេះ​ឃើញថា រូបគេ​រងរបួស​សាចដុំ​។ ក្រុមគ្រូពេទ្យ​នៅតែ​រង់​ចាំមើល​ការឆ្លើយតប​ចំពោះ​បញ្ហា​នេះ​ប៉ុន្មាន​ថ្ងៃ​ទៀត ប៉ុន្តែ​របួស​នេះ​នឹង​កំណត់ថា​តើ​គាត់​នឹង​អាច​លេង​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Atlético de Madrid បាន​ឬក៏​អត់​។​

​ការតាមដាន​ដំបូង របួស​នេះ​ហាក់ដូចជា​មិន​ធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែ​ការប្រកួត​ពីរលើក​ចុងក្រោយ Marcelo បាន​លេង​ទាំង​របួស​ស្មា អ៊ីចឹង​ការប្រកួត​នេះ​ក្រុម​មិន​ហ៊ាន​ប្រថុយ​ដាក់​គាត់​លេង​នោះទេ​។ ការពិត​ការប្រកួត​សប្តាហ៍​នេះ​ហាក់ដូចជា​ក្រុម​ទាំងពីរ​មិន​ទទួលបាន​ផល​នោះទេ ព្រោះ​នឹង​អនុញ្ញាត​ឲ្យ Barcelona ទៅ​កាន់តែ​ឆ្ងាយ​។​

​ជាទូទៅ ការសម្រេចចិត្ត​ចុងក្រោយ​ចំពោះ​កន្លែង​របស់ Marcelo នឹង​ធ្វើឡើង​បន្ទាប់ពី​ការហ្វឹកហាត់​ថ្ងៃ​សុក្រ មានន័យថា យើង​នៅតែ​ចាំ​មើលថា​គាត់​នឹង​ធូរស្រាល​អាច​លេង​បាន​ឬ​យ៉ាងណា​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់