ត្រាំនាំគីម ជុងអ៊ុន មកមើលឡានពាសដែក The Beast តម្លៃជិត ២ លានដុល្លារ ថាតើវាកាលីបខ្លាំងកម្រិតណា

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានឆ្លៀតពេលបន្តិចក្នុងកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្ររបស់គាត់ជាមួយមេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុនដើម្បីបង្ហាញឱ្យគាត់បានឃើញកំពូលរថយន្តការពារសន្តិសុខប្រធានាធិបតីអាមេរិក ឈ្មោះ The Beast។

លោកត្រាំនិងគីមជុងអ៊ុនទើបតែបានបញ្ចប់អាហារថ្ងៃត្រង់នៅពេលប្រធានាធិបតីអាមេរិកបបួលលោកគីមឱ្យស្គាល់រថយន្តពាសដែករបស់ខ្លួនមួយភ្លែត។

រូបភាពព័ត៌មានបានបង្ហាញថាមេដឹកនាំពិភពលោកទាំង២រូបកំពុងទៅជិតរថយន្តដោតទង់ជាតិអាមេរិក មុនពេលលោកត្រាំចង្អុលបង្ហាញទៅរថយន្ត ហើយភ្នាក់ងារសម្ងាត់ម្នាក់បានបើកទ្វារឱ្យលោកគីម ជុងអ៊ុនមើលទៅក្នុងរថយន្តនោះ។

មេដឹកនាំកូរ៉េខាងជើងបានញញឹមនៅពេលគាត់ត្រូវបានគេអនុញ្ញាតឱ្យមើលរូបរាងដ៏កម្រនៅក្នុងរថយន្តតម្លៃ ១,៦ លានដុល្លារ ដែលត្រូវបានរចនាឡើងដើម្បីការពារពីការវាយប្រហារដោយអាវុធផ្សេងៗឬអាវុធគីមី។ រថយន្ដនេះធ្វើដំណើរទៅគ្រប់ទីកន្លែងជាមួយប្រធានាធិបតីអាមេរិក ហើយគេដឹកវានៅកន្ទុយយន្តហោះរបស់គាត់ នៅពេលណាដែលគាត់ចាកចេញទៅបរទេស៕


adverise with khmeread