អានសៀវភៅជាភាសាអង់គ្លេសទាំង ៥ ក្បាលនេះ នឹងផ្លាស់ប្តូរជីវិតរបស់អ្នកទាំងស្រុង

នៅពេលគេសួរមហាសេដ្ឋី Warren Buffett អំពីអាថ៍កំបាំងនៃភាពស្តុកស្តម្ភ និងភាពជោគជ័យរបស់លោក លោកបានលាតត្រដាងថា លោកអានសៀវភៅមួយថ្ងៃ ៥០០ ទំព័រគត់។ នេះមិនបានន័យថាគាត់កាន់សៀវភៅអានយកៗដើម្បីឱ្យបានគ្រប់ ៥០០ ទំព័រនោះទេ គឺគាត់អានសៀវភៅអេឡិចត្រូនិច ដែលមានសំឡេងមនុស្សអានឱ្យគាត់ស្តាប់ស្រាប់ៗ ហើយគាត់ស្តាប់ការអាននោះយ៉ាងតិចណាស់ក៏ ៥០០ ទំព័រដែរក្នុងមួយថ្ងៃ។

ហើយគាត់បានណែនាំសៀវភៅល្អ ៥ ក្បាលដែលនឹងជួយផ្លាស់ប្តូរជីវិតរបស់លោកអ្នកទាំងស្រុង។

១. សៀវភៅ Thirteen Things Mentally Strong People Don’t Do និពន្ធដោយ Amy Morin
សៀវភៅនេះរៀបរាប់អំពីរបៀបយកឈ្នះលើបរាជ័យដែលលោកអ្នកបានឆ្លងកាត់ និងប្រើប្រាស់ឧបសគ្គមកធ្វើជាឈ្នាន់ឆ្ពោះទៅរកភាពជោគជ័យវិញ។

២. សៀវភៅ How to Stop Worrying and Start Living និពន្ធដោយ Dale Carnegie
អ្នកនិពន្ធសៀវភៅនេះនឹងជួយណែនាំអំពីរូបមន្តដើម្បីលុបបំបាត់ការព្រួយបារម្ភទាំងពួងរបស់លោកអ្នក និងណែនាំលោកអ្នកដោះស្រាយបញ្ហាព្រួយបារម្ភទាំងអស់នោះយ៉ាងមានប្រសិទ្ធភាព។

៣. សៀវភៅ How Will You Measure Your Life? និពន្ធដោយ Clayton M. Christensen, James Allworth និង Karen Dillon
អ្នកដែលស្អប់ការងារដែលខ្លួនកំពុងធ្វើ សៀវភៅនេះអាចជួយបាន។ វានឹងនាំផ្លូវលោកអ្នកដើម្បីពេញចិត្តនឹងការងារដែលលោកអ្នកកំពុងធ្វើសព្វថ្ងៃ។

៤. សៀវភៅ Finding Your Element និពន្ធដោយ Ken Robinson
សៀវភៅនេះប្រាប់អំពីរបៀបស្វែងរកមើលសក្តានុពលក្នុងខ្លួនរបស់លោកអ្នក ដើម្បីបំពេញមហិច្ឆតាក្នុងការធ្វើអ្វីមួយរបស់លោកអ្នក បើទោះបីជាលោកអ្នកគិតថាវាហួសពេលទៅហើយក៏ដោយ។

៥. សៀវភៅ Emotional Intelligence និពន្ធដោយ Daniel Goleman
សៀវភៅនេះប្រាប់អំពីរបៀបធ្វើការសម្រេចចិត្តដោយសមហេតុផល ដោយមិនឱ្យប្រើអារម្មណ៍មកឡូកឡំរញ៉េរញ៉ៃ៕

adverise with khmeread