អំឡុងកិច្ចប្រជុំកំពូលម្សិលមិញ ត្រាំប្រាប់គន្លឹះរកស៊ីមួយដល់គីម ជុងអ៊ុន

នៅកិច្ចប្រជុំជាប្រវត្តិសាស្ដ្រក្នុងកាលពីថ្ងៃអង្គារម្សិលមិញនេះ លោកត្រាំបានផ្ដល់គន្លឹះរកស៊ីមួយទៅដល់មេដឹកនាំកូរ៉េខាងជើង។

លោកត្រាំបាននិយាយថា "ប្រទេសកូរ៉េខាងជើងមានឆ្នេរខ្សាច់ស្អាតណាស់។ អ្នកទាំងអស់គ្នាឃើញទេសភាពទាំងនោះទេ នៅពេលពួកគេបាញ់កំាភ្លើងធំរបស់ពួកគេទៅក្នុងមហាសមុទ្រ។ ខ្ញុំបាននិយាយថា 'គីមមើលទៅទេសភាពនោះចុះ។ តើអស្ចារ្យប៉ុនណាទៅបើធ្វើខុនដូប្រណីតមួយនៅពីក្រោយឆ្នេរនោះ!"។

លោកត្រាំបានបន្តថា "ខ្ញុំបានបកស្រាយថា ជំនួសឱ្យការបាញ់កាំភ្លើងធំសាកល្បង សង់សណ្ឋាគារល្អដាច់គេនៅទីនោះទៅ។ បើគិតតាមទស្សនៈអចលនទ្រព្យ អ្នកឯងមានកូរ៉េខាងត្បូង និងប្រទេសចិន ហើយអ្នកឯងគឺនៅចំកណ្ដាល។ មានទៅអន់ឯណា? វាពិតជាល្អណាស់។ ប៉ុន្ដែខ្ញុំបានប្រាប់ទៅគាត់ថា 'គីមប្រហែលជាមិនចាំបាច់ធ្វើអាប្រណីតដាច់គេនៅទីនោះទេ។ គីមអាចធ្វើអាប្រណីតៗខ្នាតតូចនៅទីនោះវិញល្អជាង"។

លោកត្រាំនិយាយទៀតថា "ពេលខ្ញុំប្រាប់គាត់អ៊ីចឹងហើយ គាត់បានមើលឃ្លីបវីដេអូមួយនៅលើ iPad របស់ខ្ញុំ ហើយខ្ញុំនិយាយថា ពួកគេ (ភ្ញៀវចិននិងកូរ៉េខាងត្បូង) នឹងរីករាយជាមួយនឹងវា។ ជឿខ្ញុំចុះ"៕

adverise with khmeread