អគ្គិភ័យឆេះគំនរឈើ និងស័ង្កសី​ ក្នុងការដ្ឋានសំណង់នៅសង្កាត់ស្រះចក

ភ្នំពេញ​ ៖​ មានគ្រោះអគ្គីភ័យឆេះគំនរឈើ និងស័ង្កសីមួយកន្លែង​កើតឡើង​នៅដីឡូតិ៍​ការដ្ឋានសំណង់ ក្នុងដីឡូតិ៍លេខ៤ ស្ថិតតាមណ្តោយផ្លូវលេខ៦៨ ភូមិ៨ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅវេលាម៉ោង ៦ល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨​។ 

​ប៉ូលិសនិយាយថា​ ម្ចាស់ឈ្មោះ ស៊ុំ សាង ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ​ជាមេការ​សំណង់។ អគ្គិភ័យនេះបានឆេះគំនរឈើ និងស័ង្កសី អស់​ប្រហែល​៣០ភាគរយ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ 

​បន្ទាប់ពីក្រោយទទួលបានព័ត៌មានទាន់ហេតុការណ៍ភ្លាម រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ បានចេញទៅពន្លត់ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៣រថយន្ត ស្មើនឹង១២ម៉ែត្រគូប និងមានរថយន្ត​ពន្លត់អគ្គិភ័យ​ជំនួយ​របស់​ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន០៤គ្រឿង ប៉ុន្តែ​ពុំបាន​ប្រើប្រាស់ទឹកទេ។

​អគ្គីភ័យបានរលត់ទាំងស្រុងនៅវេលាម៉ោង៦ និង១៥នាទី នាយប់ថ្ងៃខែឆ្នាំដដែលពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង និងពុំបណ្តាលឱ្យមានមនុស្សរងរបួសឬស្លាប់ឡើយ​៕

adverise with khmeread