រថយន្តមេការក្រុមហ៊ុនគាធី និងរថយន្តក្រុង ក្រុមហ៊ុនរិទ្ធិមុនី បុកគ្នាស្លាប់ម្នាក់

កោះកុង​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តមេការក្រុមហ៊ុនគាធី និងរថយន្តក្រុង ក្រុមហ៊ុនរិទ្ធិមុនី បានបើកបុកគ្នាក្នុងទិសដៅបញ្ច្រាស ​លើដងផ្លូវជាតិលេខ៤៨ ​ចន្លោះគីឡូម៉ែត្រ ១០៥-១០៦ ស្ថិតនៅចំណុចវាលឆ្កែស្ងាប ស្ថិតក្នុងភូមិសាស្ត្រ ភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង នាថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៨យប់។

​ប៉ូលិសនិយាយថា រថយន្តក្រុមហ៊ុនគាធី ម៉ាក តូយ៉ូតា តាកូម៉ា ១បាំងកន្លះ ពណ៌បៃតងខ្ចី ពាក់ស្លាកលេខ ភ្នំពេញ 2Q-5670 បើកបរក្នុង ទិសដៅ ពីកោះកុង-ភ្នំពេញ បើកបរដោយ ឈ្មោះ អយ ចាន់ថន ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិឬស្សីស្រុក ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម (ស្លាប់) ចំពោះរថយន្ត រងការខូចខាតមួយចំនួនធំ​។​

​ដោយឡែករថយន្តក្រុងរិទ្ធិមុនី ពណ៌ឈាមជ្រូក​ពាក់ស្លាកលេខ ភ្នំពេញ 3B.4084 ទិសដៅ ភ្នំពេញ-កោះកុង។ ​សមត្ថកិច្ចជំនាញយកពត៌មិនទាន់បាន ដោយសារក្រោយកើតហេតុ ទាំងអ្នកបើកបរ  និងអ្នករួមដំណើរ បានរត់គេចខ្លួនអស់​។​

​ករណីខាងលើនេះ ជនរងគ្រោះខាងលើ បានស្លាប់ នៅនឹងកន្លែងកើតហេតុត្រូវ បានដឹកមកមណ្ឌលសុខភាពត្រពាំងរូង និងធ្វើការផ្តល់ជូនទៅតំណាងក្រុមក្រុមហ៊ុនគាធី ដើម្បីដឹកយកទៅជូនក្រុមគ្រួសារជនរងគ្រោះ ធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread