អតីតគ្រូអង់គ្លេសម្នាក់និយាយថា សិស្សរបស់គាត់ គីម ជុងអ៊ុន ចេះអង់គ្លេសយ៉ាងស្ទាត់ជំនាញ តែធ្វើដូចគាត់អត់ចេះសោះអ៊ីចឹង

ខណៈដែលមេដឹកនាំប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានធ្វើកិច្ចប្រជុំជាប្រវត្តិសាស្ដ្រជាមួយនឹងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អ្នកទាំងពីរសុទ្ធតែមានអ្នកបកប្រែផ្ទាល់ខ្លួន ប៉ុន្ដែអតីតគ្រូបង្រៀនភាសាអង់គ្លេសរបស់លោកគីម និយាយថា គីម ជុងអ៊ុន ចេះអង់គ្លេសយ៉ាងស្ទាត់ជំនាញ។

អំឡុងកិច្ចសម្ភាសន៍មួយជាមួយនឹងវេបសាយ Today Show អតីតគ្រូបង្រៀនវិទ្យាល័យរបស់លោកគីមនិយាយថាមេដឹកនាំកូរ៉េខាងជើងរូបនេះចេះអង់គ្លេសច្បាស់ណាស់ ប៉ុន្ដែគាត់ធ្វើដូចខ្លួនឯងអត់ចេះ។

អតីតសាស្ដ្រាចារ្យលោក Michel Riesen ដែលបង្រៀនលោកគីម នៅពេលគាត់អាយុ ១៤ ឆ្នាំក្នុងប្រទេសស្វីសនិយាយថា គាត់បានរៀនអង់គ្លេថ្នាក់មូលដ្ឋាន។

លោក Riesen ប្រាប់ទៅវេបសាយ NBC ថា "គាត់គឺជាសិស្សពូកែមួយរូប ប៉ុន្ដែគាត់មិនអស្ចារ្យនោះទេ"។

បន្ទាប់ពីគេហៅថាឈ្មោះ "Pak Un" គាត់បានទៅប្រទេសស្វីសក្នុងនាមជាកូនឯកអគ្គរាជទូតកូរ៉េខាងជើង និងរៀនភាសាអង់គ្លេសនៅសាលាអន្តរជាតិមួយក្នុងទីក្រុង Gümligen។

មិត្តភក្តិ និងសម្ព័ន្ធមិត្តរបស់លោកគីម និងជាអតីតអ្នកលេងបាល់បោះលោក Dennis Rodman ក៏បានអះអាងថាលោក គីម ចេះអង់គ្លេសស្ទាត់ជំនាញដែរ៕

adverise with khmeread