ប៉ូលិសខេត្តរតនគិរីដកហូតម៉ូតូ ១៤ គ្រឿងខុសប្រក្រតីផ្តើមពីករណីរំលោភលើទំនុកចិត្ត

​រតនគិរី​ ៖ កម្លាំងប៉ូលិសការិយាល័យជំនាញបានសហការជាមួយកម្លាំងប៉ូលិសក្រុងបានលុងកាលពីថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៩ព្រឹក ចុះដកហូតម៉ូតូ ចំនួន ១៤ គ្រឿងពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត កាលពីថ្ងៃទី០៨ ខែ​មិថុនា ឆ្នាំ២០១៨ កន្លងទៅ។ 

​ប៉ូលិសនិយាយថា​ ដំបូងប៉ូលិស ដកហូតម៉ូតូ ម៉ាក smash Revo ស្លាកលេខ ភ្នំពេញ 1s-5378 ពណ៌ខ្មៅ ពីឈ្មោះ  ហុក ស្គី ភេទប្រុស អាយុ២៨​ឆ្នាំ ហើយឈានទៅដកហូតបានម៉ូតូចំនួន១៣គ្រឿងថែមទៀតដែលមានភាពមិនប្រក្រតី​​។ 

​យោងតាមចម្លើយរបស់ឈ្មោះ ហុក ស្គី ភេទប្រុស អាយុ២៨​ឆ្នាំ ដែលពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត កាលពីថ្ងៃទី​០៦ ខែមិថុនា ឆ្នាំ២០១៨ ​វេលាម៉ោង​១១ និង៤០នាទីយប់នៅចំណុចក្នុងផ្ទះសំណាក់ ឆេង ឡុង ស្ថិតនៅភូមិ អូរកន្សែង សង្កាត់បឹងកន្សែង ក្រងបានលុង ខេត្តរតនគិរី ក៏បានត្រួតពិនិត្យម៉ូតូចំនួន ១៣ គ្រឿងទៀតដែលខុសប្រក្រតី ហើយក៏ដកហូត តាមបញ្ជាររបស់លោក ព្រះរាជអាជ្ញារង រ៉ា ប៉ូរ៉ាន់ឌី។

​បច្ចុប្បន្នម៉ូតូគ្រប់ធុនទាំង ១៤ គ្រឿងកំពុងរក្សាទុកនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដើម្បីដោះស្រាយតាមនីតិវីធី៕


  

adverise with khmeread