ទើបចេញពីគុកមិនរាងចាល​, លួចម៉ូតូមួយគ្រឿងត្រូវប៉ូលិសវ៉ៃខ្នោះ

​កំពង់ស្ពឺ​ ៖​ ​កម្លាំងប៉ូលិសជំនាញសហការ​ជាមួយប៉ូលិសស្រុកបសេដ្ឋ​ ​បង្រ្កាប​បានមុខសញ្ញាចោរលួចម៉ូតូ​ ដ៏សកម្មឆ្លងខេត្ដ​ ដែលទើបចេញពីគុក​ មិនរាងចាល​បាន​ ២​ នាក់​និងវត្ថុតាង​នៅ​​ថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨ វេលា​ម៉ោង​ ១និង១៥ នាទី រសៀល។ 

​ប៉ូលិសនិយាយថា​ ​ជនសង្ស័យ​ ១-ឈ្មោះផន សៅ ហៅ​ ផន​ ចយ​ ត្រូវ​ជាប្អូន​​ ផន​ រុន​ ប្រុស​ អាយុ​២៨ឆ្នាំ​ ស្រុកកំណើត​ នៅភូមិព្រៃពាយ ឃុំទួលអំពឹល ស្រុកបសេដ្ឋ បច្ចប្បន្នរស់នៅភូមិស្រែលាវ ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត​ មុខសញ្ញា​ទើបចេញ​ ពី​ ​ពន្ធនា​គារ​និង២-ឈ្មោះ ផន ទីង ប្រុស​ អាយុ ២៣ ឆ្នាំនៅ​ភូមិព្រៃពាយ ឃុំទួលអំពឹល ស្រុកបសេដ្ឋ។
​     
​ប៉ូលិសបន្តថា ជនសង្ស័យទាំងពី​រនាក់ បានធ្វើ​សកម្មភាពលួច​ ម៉ូតូ​ របស់ជនរង​គ្រោះឈ្មោះតេវ ម៉ាត់ ភេទប្រុស​ អាយុ​៥៧ឆ្នាំនៅភូមិ​ចំរើនផល​  ឃុំពោធិម្រាល ស្រុកបសេដ្ឋ ពេលគាត់ជិះម៉ូតូ​ទៅផ្លាស់ចំណងគោ​ រួចបញ្ឈរទុកចម្ងាយ​ប្រមាណ​១០០​ម៉ែត្រ​ ពីភូមិ ។ 

​ពេលឃើញសកម្មភាពចោរកាច់សោកលួចយកម៉ូតូ​ គាត់បានរត់ឡើងពីស្រែស្រែកឆោឡោ និងផ្តល់ព័ត៌មានមកសមត្ថកិច្ច​ទាន់ពេលវេលា​ទើបបង្រ្កាប​បា​ន​ និងឃាត់ជនសង្ស័យ​​ រួមជាមួយ​វត្ថុតាង​ម៉ូតូចំនួន​ ២​គ្រឿង​ ១-​ ម៉ូតូម៉ាក MSX ពណ៌ស គ្មានស្លាកលេខ (ម៉ូតូជន​ល្មើសជិះធ្វើសកម្មភាព) ២- ម៉ូតូ​ ម៉ាក​ C125 ពណ៌ខ្មៅស៊េរី​ ឆ្នាំ២០១៤​ ស្លាកលេខ​1CS-4406 ភ្នំពេញ  (ម៉ូតូរបស់ជនរងគ្រោះ)។ 

​ចំណែក​ជនសង្ស័យ​ រួមនិងវត្ថុតាងបានបញ្ជូនមកអធិការប៉ូលិសស្រុក​ ដើម្បី​កសាងសំណុំ​រឿង​ ​បញ្ជូន​ចាត់ការតាមនីតិវិធី៕

adverise with khmeread