adverise with khmeread 92fa1326 4d18 4298 b3e1 9ead3f7ccf3f

គាស់តូបលួចទូរស័ព្ទក្នុងផ្សារឃ្លាំងរំសេវ ប៉ូលិសឃាត់បានម្នាក់

     ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានប៉ូលិសខណ្ឌទួលគោកចាប់ខ្លួនកាលពីវេលាម៉ោង១កន្លះរំលងអាធ្រាត្រថ្ងៃទី៨ធ្នូឆ្នាំ២០១៥នៅម្តុំរង្វង់មូលនាងគង្ហីង ផ្លូវ១៨២ សង្កាត់វាលវង់ ខណ្ឌ៧មករា បន្ទាប់ពីបានគាស់តូបលួចទូរស័ព្ទជាច្រើនគ្រឿងផ្សារឃ្លាំងរំសេវ ខណ្ឌទួលគោក។
    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះម៉េង លី ភេទប្រុសអាយុ២១ឆ្នាំស្នាក់នៅផ្ទះជួល សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។ដកហូតបានទូរស័ព្ទចម្រុះ៨៧គ្រឿង,លេបថប២គ្រឿង​,កុំព្យូទ័រ២គ្រឿង,លុយ៨០ដុល្លារនិងម៉ូតូម៉ាកគុបពណ៌ក្រហមលេខភ្នំពេញ1BP-9829។
    ចំណែកជនរងគ្រោះឈ្មោះឃុត សុខកេងភេទប្រុសអាយុ២៦ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិម័រ សង្កាត់-ខណ្ឌដង្កោ បាត់បង់ទូរស័ព្ទតែ១៥គ្រឿងប៉ុណ្ណោះដែលគាស់តូបលេខE39​និងE30ក្នុងផ្សារឃ្លាំងរំសេវ កាលពីថ្ងៃទី៤ធ្នូមកម្ល៉េះ។
     បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅខណ្ឌចាត់ការតាមនីតិវិធី ៕

adverise with khmeread

មតិយោបល់