1

Gary Neville បន្ត​ជ័យជម្នះ​របស់ខ្លួន​ជាមួយ Valencia

ទ​ម្រ់​ង​នៃ​ការលេង​របស់​ក្រុម Rapid Vienna បានអនុញ្ញាត​ឲ្យ Valencia បន្ត​ភាព​វិជ្ជមាន​របស់​ពួកគេ​ក្នុង​រយៈពេល ១២ ថ្ងៃ​ចុង​ក្រោយនេះ និង​ធ្វើ​ឲ្យ​លោក Gary Neville ធូរចិត្ត​បន្តិច និង​ស្របពេល​នេះដែរ លោក​ក៏បាន​កែប្រែ​ស្ថានភាព​ដែល​មើលទៅ​គ្រោះថ្នាក់​ដល់​ក្លឹប​ឲ្យ​មកជា​ល្អ​វិញ​ដែរ​។​

​ជ័យជម្នះ​ក្នុង​លី​ក​ទៅលើ​ក្រុម Espanyol និង Granada អនុញ្ញាត​ឲ្យ​ក្រុម​បែរ​ទិសដៅ​ទៅរក​កៅអី​ជម្រុះ Europa League រដូវ​កាល​ក្រោយ និង​ការលេង​ដ៏​រឹងមាំ​ជាមួយ​ក្រុម Rapid ជាមួយ​គ្រាប់​ស៊ុត​ដប់​គ្រាប់​ទៅលើ​ក្រុម​នេះ បានធ្វើឱ្យ​ពួកគេ​បាន​ឆ្លងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ហើយ​។​

​ពួកគេ​បាន​ឡើង​ស្វ័យប្រវត្តិ​ទៅហើយ​កាលពី​ជើង​ទីមួយ ជាមួយ​លទ្ធផល ៦-០ និង​គ្រាប់​បាល់​ច្រើនៗ​ក្នុង​ជើង​ទី​ពីរ​ពី​កីឡាករ Rodrigo, Feghouli, Piatti និង Vezo ទៀត គេ​គ្មានអ្វី​ត្រូវ​ឆ្ងល់​ទៀត​នោះទេ​៕

 

ប្រភព៖ ម៉ាកា

មតិយោបល់