មន្ត្រី​សុរិយោដី​ប្រចាំ​នៅ​ខេត្តកណ្ដាល​ ត្រូវ​កម្លាំង​ប៉ូលិសខណ្ឌ​ជ្រោយចង្វារបញ្ជូនទៅតុលាការ

​ភ្នំពេញ​ ៖ បុរស​ម្នាក់​​ជា​មន្ត្រី​សុរិយោដី​ប្រចាំ​នៅ​ខេត្តកណ្ដាល​ត្រូវ​កម្លាំង​ប៉ូលិសខណ្ឌ​ជ្រោយចង្វារបញ្ជូនទៅតុលាការនាថ្ងៃទី១២ មិថុនា ឆ្នាំ២០១៨​ បន្ទាប់ពីបាន​ឃាត់ខ្លួន ខណៈដែល​បុរស​រូបនេះ​ចេញពី​ប្រើប្រាស់​សារធាតុ​ញៀន​នៅ​ក្លឹប​មួយកន្លែង​ដែលមាន​យីហោ ត្រូ​ហ្វេ​ស រហូត​ជ្រុល​រត់​ពេញ​លើ​ស្ពាន​ជ្រោយចង្វារកាលពី​វេលា​ម៉ោង០៣និង៣០នាទី​យប់​ថ្ងៃទី១០ខែមិថុនា​ឆ្នាំ ២០១៨កន្លងទៅ។ 

​ប៉ូលិសនិយាយថា​ បុរស​រូបនេះ​ឈ្មោះ លឿង អ៊ា​ន់ អាយុ​៣៤ឆ្នាំ មុខរបរ​មន្ត្រី​សូ​រី​យោ​ដី​ខេត្តកណ្តាល​ស្នាក់​នៅសង្កាត់​បឹង​ព្រលឹត ខណ្ឌ៧មករា ដកហូតរ​ថយន្ត​ម៉ាក ឡិច​ស៊ី​ស Gs450 ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2Al-5422។

​ប៉ូលិសបន្តថា ដំបូង​គេ​ឃើញ​បុរស​ខាងលើ​ជិះ​រថយន្ត​មួយគ្រឿង​ម៉ាក ឡុ​ច សីស ពណ៌​ស ធ្វើដំណើរ​ពី​ផ្ទះ​ម៉ោង​ប្រហែល១២ និង១០នាទី​យប់​សំដៅទៅ​ក្លឹប​មួយកន្លែង​ដែលមាន​យីហោ ត្រូ​ហ្វេ​​ស ដើម្បីរាំ​លែង​កម្សាន្ត​និង​ជក់​សារធាតុ​ញៀន។

​លុះ​ម៉ោង០៣ និង៣០នាទី​ទៀបភ្លឺ​បុរស​រូបនេះ​ចេញពី​ក្លឹប​ទៅវិញ រួច​ជិះ​រថយន្ត​ទៅលើ​ស្ពាន​ជ្រោយចង្វា​រហើយ​បើកទ្វារ​ចេញពី​រថយន្ត​រត់​ឆ្លេ​ឆ្លា​ពេញ​ស្ពាន​បម្រុង​លោតទឹក​ ត្រូវ​កម្លាំង​ប៉ូលិស​ប្រចាំការ​នៅ​នោះ ឃើញ​ដូច្នោះ​ក៏​ឃាត់ខ្លួន​យកមក​សាកសួរ​ព្រមទាំង​ពិនិត្យ​ទឹកនោមឃើញមានសារធាតុញៀនក្នុងខ្លួ​ន​ (វិជ្ជមាន)។ 

​បច្ចុប្បន្ននេះ​ជនសង្ស័យ​ខាងលើ​ប៉ូលិស បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់នាថ្ងៃទី១២ មិថុនា៕

adverise with khmeread