រថភ្លើងដើរដោយចំហាយទឹករបស់ចិនបញ្ចេញផ្កាភ្លើងពេលបើកបរកាត់ព្រិលទឹកកក មើលទៅដូចទេសភាពចេញពីគំនូរជីវចល

វីដេអូដ៏អស្ចារ្យបានបង្ហាញពីទិដ្ឋភាពផ្កាភ្លើងកំពុងហោះចេញពីរថភ្លើងប្រើចំហាយទឹកមួយខ្សែ ដែលកំពុងបង្កើតនូវផ្ទាំងទស្សនីយភាពដ៏ល្អឯកមួយ ខណៈដែលក្បាលរថភ្លើងបានបញ្ចេញឥទ្ធិពលរបស់វាឆ្លងកាត់ស្បៃរាត្រី។

ឃ្លីបមួយនេះត្រូវបានផ្តិតនៅក្នុងខែធ្នូ ឆ្នាំ២០១៦ ប៉ុន្តែផុសឡើងសាជាថ្មីកាលពីពេលថ្មីៗនេះនៅលើប្រព័ន្ធអនឡាញ។

វីដេអូបានបង្ហាញពីទិដ្ឋភាពរបស់រថភ្លើងមួយគ្រឿងកំពុងធ្វើដំណើរឆ្លងកាត់ផ្លូវរថភ្លើង Sandoling Coal Mine Railroad ក្នុងតំបន់ស្វយ័តស៊ីនជាំង ប្រទេសចិន។

ខ្សែរថភ្លើង Sandoling នៅក្នុងប្រទេសចិន គឺជាទីកន្លែងដ៏ពេញនិយម ជាមួយនឹងអ្នកចង់ស្គាល់ពីវា និងអ្នកធ្វើដំណើរជាច្រើនមកពីជុំវិញពិភពលោកដើម្បីមកមើលវា។

អ្នកទស្សនាបានប្រមូលផ្តុំគ្នាដើម្បីមើលទិដ្ឋភាពរថភ្លើង ដែលអាចធ្វើដំណើរឆ្លងកាត់ជាញឹកញាប់រៀងរាល់ ២០នាទីម្តងឆ្លងកាត់ខ្សែរថភ្លើងមួយនេះ៕

adverise with khmeread