អតីតតារាបាល់បោះ NBA លោក Rodman ស្រក់ទឹកភ្នែកពេលផ្សាយផ្ទាល់លើទូរទស្សន៍ CNN ហើយសរសើរត្រាំនិងគីមជុងអ៊ុន តែព្រលះអូបាម៉ា

លោក Dennis Rodman ដែលជាអតីតតារាឆ្នើមក្នុងលីកបាល់បោះកំពូលអាមេរិក NBA និងជាមិត្តជិតស្និទ្ធដ៏យូរអង្វែងមួយរបស់លោក គីម ជុងអ៊ុន ដែលបានធ្វើដំណើរទៅទស្សនាប្រទេសកូរ៉េខាងជើងជាច្រើនលើក បានបង្ហូរទឹកភ្នែកអំឡុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍មួយកាលពីព្រឹកថ្ងៃអង្គារម្សិលមិញ ខណៈដែលលោកប្រធានាធិបតីមេរិក ដូណាល់ ត្រាំ និងលោក គីម បានប្រារព្ធកិច្ចប្រជុំជាប្រវតិ្តសាស្រ្តមួយនៅក្នុងសណ្ឋាគារមួយនៅលើកោះ Sentosa ប្រទេសសិង្ហបុរី។

នៅក្នុងបទសម្ភាសន៍ដ៏រំជើបរំជួលមួយជាមួយនឹងអ្នកសារព័ត៌មាន Chris Cuomo របស់ CNN ដែលភ្លាមៗបានក្លាយទៅជាអារម្មណ៍ដ៏ក្តុកក្តួលមួយរំពេច លោក Rodman ដែលមានពាក់មកជាមួយនឹងមួយមានពាក្យស្លោក #Make American Great Again បានព្រលះទៅលើអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ដែលមិនខ្ចីខ្វល់ពីរឿងកូរ៉េខាងជើង។

ប្រាំឆ្នាំមុន លោក Rodman បាននិយាយថា លោក គីម បានប្រាប់គាត់ "រឿងមួយចំនួន" ដើម្បីបញ្ជូនទៅលោក អូបាម៉ា ពាក់ព័ន្ធនឹងការចរចាមានសក្តានុពល ប៉ុន្តែអតីតប្រធានាធិបតីរូបនេះ "មិនបានសូម្បីតែផ្តល់ពេលវេលាសម្រាប់ខ្ញុំ គាត់បដិសេធខ្ញុំ ប៉ុន្តែរឿងទាំងនោះមិនបានរារាំងខ្ញុំឡើយ"។

គាត់បាននិយាយថា គាត់ក៏ត្រូវគំរាមសម្លាប់ផងដែរក្នុងសហរដ្ឋអាមេរិក បន្ទាប់ពីការចុះទៅទស្សនាប្រទេសកូរ៉េខាងជើងជាលើកដំបូង ហើយក្រោមមក មិនអាចទៅសូម្បីផ្ទះខ្លួនឯងរយៈពេល ៣០ថ្ងៃ។

លោក Rodman បានបង្វែរប្រធានបទមកវិញ ជាមួយនឹងការផ្តល់ដំបូន្មានរបស់គាត់ទៅដល់លោក ត្រាំ នៅក្នុងទម្រង់នៃដំណាលរឿងអំពីជំនឿទុកចិត្តមួយ។

គាត់បាននិយាយថា "លោកប្រធានាធិបតី ត្រាំ គួរយល់អំពីការពិត ដែលហេតុផលដែលសេនាប្រមុខកូរ៉េខាងជើង (គីម ជុងអ៊ុន) គោរព Dennis Rodman គឺជាការពិត ដែលគាត់គោរពខ្ញុំ ហើយខ្ញុំផ្តល់ជូនគាត់នូវរបស់មួយចំនួនសម្រាប់ថ្ងៃកំណើតគាត់ ហើយខ្ញុំបានគិតថា ខ្ញុំមិនអាចបើកវាបានឡើយ ហើយខ្ញុំបាននិយាយប៉ុន្មានថ្ងៃមុនថៃ្ងខួបរបស់គាត់ ខ្ញុំនឹងផ្តល់ជូនអ្នកនូវកាដូមួយ"។

លោក Rodman បាននិយាយថា គាត់បានសន្យានឹងនាំក្រុមបាល់បោះអាជីពទៅកូរ៉េខាងជើង ដែល "គិតថាខ្ញុំមិនអាចធ្វើវាបានឡើយ"។

បន្ទាប់ពីជួយបណ្តុះបណ្តាលកីឡាករបាល់បោះរបស់កូរ៉េខាងជើង និងរៀបចំដើម្បីនាំយកអតីតកីឡាករ NBA ទៅប្រទេសមួយនេះ លោក Rodman ទៅជិតលោក គីម រួចគាត់និយាយថា "Dennis អ្នកដឹង នេះគឺជាលើកដំបូងបំផុត ដែលមាននរណាម្នាក់បានរក្សាពាក្យសម្តីរបស់ពួកគេសម្រាប់ខ្ញុំនៅក្នុងប្រទេសមួយនេះ"។

លោក Rodman បាននិយាយថា អំឡុងពេលនោះគឺជាអារម្មណ៍ដ៏ជ្រាលជ្រៅមួយ។ គាត់លើកទឹកចិត្តលោក ត្រាំ ឱ្យបង្ហាញពី "បេះដូង" របស់គាត់ ទៅដល់លោក គីម ដែលជាមេដឹកនាំផ្តាច់ការម្នាក់ ដែលលោក Rodman បានបរិយាយថា ជា "ក្មេងធំ" មួយរូប ដែលគ្រាន់តែចង់មាន "ការរីករាយ" និងចង់ស្គាល់ពិភពលោកខាងក្រៅដែរ។

រួចហើយ Rodman បានស្រែកថា "Potcoin" ជាក្រុមហ៊ុនរូបិយវត្ថុអេឡិចត្រូនិចមួយផ្តល់ការឧបត្ថម្ភដល់រូបគេទៅប្រទេសសិង្ហបុរី៕

adverise with khmeread