គាស់រោងចក្រលួចស្បែកសម្រាប់ផលិតទ្រនាប់ជើងនៅរោងចក្រ​ ស៊ុភឺឈែមឃាត់ខ្លួន៦នាក់

​ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌដង្កោស្រាវជ្រាវបង្ក្រាបករណីគាស់ទម្លុះទម្លាយទ្វារ និងកាត់សំណាញ់ដែករោងចក្រ​ ស៊ុភឺឈែមចូលលួចស្បែកសម្រាប់ផលិតទ្រនាប់ជើងចាប់ខ្លួន បាន៦នាក់ជាបន្តបន្ទាប់​ គិតមកដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨​នេះ។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យដែលចាប់ខ្លួនចុងក្រោយគេ​ ឈ្មោះ ម៉ៅ ដាណ្ណា ភេទប្រុស​ អាយុ២៣ឆ្នាំ ឃាត់ខ្លួនបានត្រង់ ចំណុចរោងចក្រស៊ុភឺឈែម​ ត្រង់ចំណុចរោងចក្រស៊ុភឺឈែម ស្ថិតនៅភូមិរោលជ្រូក សង្កាត់​ព្រៃវែង ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ​។ វត្ថុតាងដកហូតយក ១.ទូរស័ព្ទដៃម៉ាក Iphone5 ពណ៌ទឹកមាស មួយគ្រឿង, ២.ទូរស័ព្ទដៃម៉ាក Iphone5S មួយគ្រឿង, ៣.ទូរស័ព្ទដៃ ម៉ាក Nokia ពណ៌ក្រហមលាយខ្មៅ គ្រឿង, ៤.ទូរស័ព្ទ ដៃម៉ាកសាំសុងមួយគ្រឿង​, ៥.កាបូបដាក់លុយចំនួន០២ និង លុយខ្មែរចំនួន ៤០០០០រៀល (បួនម៉ឺនរៀល)​។

​ប៉ូលិសបន្តថា​ ជនសង្ស័យទាំង០៦នាក់ដែលឃាត់ខ្លួនកាលពីថ្ងៃទី០៣ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ រួមមាន​៖ ១-ឈ្មោះ ឆុំ លិ ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះជួលបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី២-ឈ្មោះ វ៉េត ធីវ៉ាត ហៅ ម៉េង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃស្ពឺ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី៣-ឈ្មោះ ហេង នា ភេទប្រុស អាយុ២០ឆ្នាំ ជន ជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ, ទី៤-ឈ្មោះ ឌឹម សុខជា ហៅ ជា ភេទប្រុស អាយុ​១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិ រោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ, ទី៥-ឈ្មោះ សារុន សុខរស់ ហៅ រស់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិព្រៃវែងលិច សង្កាត់ ព្រៃ វែង ខណ្ឌដង្កោ និង ទី៦/ឈ្មោះ ម៉ៅ ដាណ្ណា ភេទ ប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលភូមិ ព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។ 

​ចំណែកជនរងគ្រោះឈ្មោះ តុង ឃីងលន់ ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិន មុខរបរប្រធានគណនេយ្យ និងជាអ្នកគ្រប់គ្រងរោងចក្រ ស៊ុភឺឈែម ស្ថិតនៅភូមិរោលជ្រូក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ​។

​ប៉ូលិសបន្តទៀតថា កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០៧ព្រឹក ជនរងគ្រោះបានក្រោកឡើងពីដេកស្រាប់ តែឈ្មោះ សៀវ គីមឆាយ ភេទប្រុស អាយុ៣៨ឆ្នាំ (អ្នកបកប្រែ) បានទូរស័ព្ទប្រាប់ជនរងគ្រោះថា មានចោរលួចគាស់រោងចក្រ​។ 

​រួចជនរងគ្រោះក៏បានដើរមើលឃើញទ្វាររោងចក្រ និងរបងរោងចក្រ ត្រូវបានជនសង្ស័យធ្វើសកម្មភាពគាស់ទម្លុះទម្លាយ និងកាត់របងខាងក្រៅចូលលួចយកអស់ស្បែកសម្រាប់ផលិតទ្រនាប់ជើង អស់មួយចំនួនសរុបទឹកប្រាក់ប្រហែល ៤០.០០០ ដុល្លារ (បួនម៉ឺន ដុល្លារអាមេរិក)​។ 

​បន្ទាប់មកជនរងគ្រោះក៏បានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រៃវែងឱ្យ​ជួយអន្តរាគមន៍ ហើយសមត្ថកិច្ច ក៏បានទៅដល់កន្លែងកើតហេតុ ពិនិត្យស្លាកស្នាម ឆែកមើលកាំ មេរ៉ាសុវត្ថិភាពដែលបានបំពាក់នៅរោងចក្រ​។ 

​តាមការសាកសួរបំភ្លឺជនរងគ្រោះ សាក្សី កំណត់បានមុខសញ្ញាជនសង្ស័យក្នុងចំណោម ជនសង្ស័យមួយក្រុមដែលបានធ្វើសកម្មភាពខាងលើឈ្មោះ សារុន សុខរស់ ហៅ រស់ គឺជាជនសង្ស័យ និងបក្ខពួកបានធ្វើសកម្មភាព នៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៨ រួច បានគេចខ្លួនបាត់​។ 

​ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ។ លុះដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង០៨ និង៣០នាទី សមត្ថកិច្ចក៏បាន ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ សារុន សុខរស់ ហៅ រស់ បានត្រង់ចំណុចសាលាសង្កាត់ព្រៃវែង ស្ថិតនៅភូមិព្រៃវែង ខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ  នាំមកធ្វើ ការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​។ 

​ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ សារុន សុខរស់ ហៅ រស់ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចដឹងថា រូបគេរួម​ជាមួយកម្មកររោងចក្រស៊ុភឺឈែមដូចគ្នាមានចំនួន០៦នាក់ទៀត ជាអ្នកធ្វើសកម្មភាពលួចគាស់ទ្វាររោងចក្រ និងកាត់សំណាញ់ របងលួចយកស្បែកផលិតទ្រនាប់ជើងរបស់រោងចក្រស៊ុភឺឈែម ទៅលក់នៅម្តុំផ្សារមាន់អាំង ស្ថិតនៅខណ្ឌទួលគោក រាជធានី ភ្នំពេញ​។ 

​នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបក្ខពួកបានចំនួន០៤នាក់ទៀត ឃាត់បានត្រង់ចំណុចរោងចក្រស៊ុភឺ ឈែម រួមនិងវត្ថុតាង ១.ទូរស័ព្ទដៃម៉ាក Iphone5មួយគ្រឿង, ២.ទូរស័ព្ទដៃម៉ាក Iphone5S មួយគ្រឿង, ៣.ទូរស័ព្ទដៃម៉ាក Nokia , ៤.ទូរស័ព្ទដៃម៉ាកសាំសុងមួយគ្រឿង, ៥.កាបូបដាក់លុយចំនួន០២​, លុយខ្មែរចំនួន ៤០​.០០០ រៀល ស្ថិតនៅភូមិរោលជ្រូក សង្កាត់ ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ​។ 

​លុះដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១១ និង៥០នាទី សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ទៀតឈ្មោះ ម៉ៅ ដាណ្ណា ឃាត់បានត្រង់ ចំណុចរោងចក្រស៊ុភឺ ឈែមខាងលើ យកមកធ្វើការសាកសួរ។ 

​ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ និងបក្ខពួក ពិតជាបានធ្វើសកម្មភាពលួចគាស់ទ្វារ និងកាត់សំណាញ់ដែករបងរោងចក្រស៊ុភឺឈែម ចូលលួចស្បែកសម្រាប់ផលិតទ្រនាប់ជើងរបស់រោងចក្រស៊ុភឺឈែមខាងលើ យកទៅលក់នៅម្តុំផ្សារមាន់អាំង ស្ថិតនៅ ខណ្ឌទួលគោក  លក់អោយអ្នកទិញ
មិនស្គាល់ ឈ្មោះ អាយុប្រហែល៣២ឆ្នាំ មានមាឌតូចល្មម សម្បុរខ្មៅ ស្រអែម កម្ពស់ប្រហែល ១៦០ សង់​ទីម៉ែត្រមុខរាងវែងសក់ស្លូតប្រាកដមែន​។

​បច្ចុប្បន្នជនសង្ស័យ ទាំង០៦នាក់ ខាងលើបានឃាត់ខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

adverise with khmeread