ពួកអ្នកកាសែតដែលទទួលកាដូ USB ពីសិង្ហបុរី កំពុងភ័យខ្លួន ខ្លាចគេតាមដានសកម្មភាពផ្សេងៗលើទូរស័ព្ទខ្លួន ដោយសារគ្រឿងអេឡិចត្រូនិចមួយនេះ

អ្នកជំនាញផ្នែកសុវត្ថិភាពអ៊ីនធឺណេតបានបង្កការភ្ញាក់ផ្អើលមួយ ដែលអ្នកកាសែតនៅកិច្ចប្រជុំជាប្រវត្តិសាស្ដ្ររវាងមេដឹកនាំអាមេរិកលោក ដូណាល់ ត្រាំ និងមេកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងប្រទេសសិង្ហបុរីត្រូវផ្ដល់នូវកូនកង្ហារដោតទូរស័ព្ទគ្រប់គ្នា។

អ្នកកាសែតមួយចំនួនព្រមានអ្នកផ្សេងទៀតកុំឱ្យដោតវាទៅនឹង Laptops ព្រោះឧបករណ៍នោះអាចតាមដានពួកគេ។

កង្ហារទាំងនោះ គឺជាផ្នែកមួយនៃកាដូអនុស្សាវរីយ៍រួមមានដបទឹកប្រេនមួយ និងសៀវភៅសម្រាប់កត់ត្រាមួយក្បាល។

សីតុណ្ហភាពក្នុងសិង្ហបុរីឡើងដល់ ៣៣ អង្សារ អំឡុងពេលកិច្ចប្រជុំនោះ។

កង្ហារទាំងនោះផ្ដល់ដល់អ្នកកាសែតគ្រប់គ្នាដើម្បីរក្សាពួកគេឱ្យត្រជាក់ ព្រោះនៅសិង្ហបុរីក្ដៅពេក។

យ៉ាងណាមិញ អ្នកជំនាញប្រព័ន្ធសុវត្ថិភាពអ៊ីនធឺណេតលោក Prof Alan Woodward មកពីសាកលវិទ្យាល័យ Surrey University និយាយថា "ជាច្រើនឆ្នាំមកនេះ ពួកវិស្វកម្មគ្រឿងអេឡិចត្រនិកបានប្រើ USB ដែលអ្នកបានប្រើដើម្បីគ្រប់គ្រងម៉ាស៊ីនរបស់អ្នក។ មានពាក្យចាស់មួយពោលថា ប្រសិនបើនរណាម្នាក់ចូលកុំព្យូទ័ររបស់អ្នក វាមិនមែនជារបស់អ្នកទៀតទេ។ ​បើប្រើឧបករណ៍អេឡិចត្រូនិកមិនស្គាល់អត្តសញ្ញាណ អ្នកកំពុងប្រគល់កុំព្យូទ័រឱ្យគេហើយ"។

ហើយកញ្ចប់កាដូដែលអ្នកកាសែតទទួលបាននោះ គឺត្រូវបានផ្ដល់ដោយក្រសួងគមនាគមន៍សិង្ហបុរី៕
 

adverise with khmeread