Robbie Williams និងភរិយា Ayda Field យល់ព្រមធ្វើចៅក្រមកម្មវិធី X Factor ជាមួយកិច្ចសន្យា១០លានផោន​

 ម្ចាស់កម្មវិធី X Factor បានសម្រេចជ្រើសរើសយកតារាចម្រៀង Robbie Williams និងភរិយា Ayda Field ក្នុងកិច្ចសន្យាតម្លៃ១០លានផោន ដើម្បីក្លាយជាប្តីប្រពន្ធដំបូងដែលធ្វើជាចៅក្រមផ្តល់ពិន្ទុក្នុងកម្មវិធីប្រកួតចម្រៀងដ៏ល្បីល្បាញនេះ។ តារាចម្រៀងនិងតារាស្រីអាមេរិករូបនេះនឹងចូលរួមជាមួយលោក Simon Cowell នៅរដូវកាលទី១៥ ដែលវិលត្រឡប់មកវិញនៅលើកញ្ចប់ទូរទស្សន៍ ITV នៅខែសីហា។

 

ក្រុមផលិតករសប្បាយចិត្តមែនទែន ដែលបានធ្វើការងារជាមួយតារាទាំងពីរ ដែលបានចូលជំនួសតំណែងចៅក្រម Louis Walsh វ័យ៦៥ឆ្នាំនិងតារាចម្រៀង Nicole Scherzinger វ័យ៣៩ឆ្នាំ។

 

Ayda វ័យ៣៩ឆ្នាំគឺជាភ្ញៀវប្រចាំក្នុងកម្មវិធី Loose Women ។ មានដើមកំណើតនៅរដ្ឋកាលីហ្វ័រញ៉ា នាងបានចាប់ផ្តើមអាជីពតាមរយៈភាពយន្តរឿង “US Soap Days of Our Lives”។ នាងនិង Robbie ត្រូវបានមិត្តភក្តិណែនាំឲ្យស្គាល់គ្នាកាលពីឆ្នាំ២០០៦និងបានរៀបការជាមួយគ្នាបីឆ្នាំក្រោយ។

 

ចំណេះដឹងរបស់នាងផ្នែកឧស្សាហកម្មចម្រៀងកើតមាន អំឡុងពេលរស់នៅរយៈពេល១២ឆ្នាំជាមួយ Robbie ។ ប្រភពមួយបាននិយាយថា “Ayda គិតថា ការចូលរួមកម្មវធីជាមួយ Robbie នឹងផ្តល់ភាពសប្បាយរីករាយ ជាពិសេសនាងចង់យកឈ្នះស្វាមីរបស់នាងនៅក្នុងវិស័យរបស់គាត់ផ្ទាល់។ នាងចង់ចាប់ផ្តើមកម្មវិធីនេះឲ្យបានឆាប់”៕

adverise with khmeread