ក្តីសង្ឃឹមរបស់ Danny Ross រលាយបាត់ទាំងស្រុងខណ: Man Utd ប្រកាសបញ្ចប់ចំណាប់អារម្មណ៍

ក្តីសង្ឃឹមរបស់កីឡាករ Danny Rose ដើម្បីផ្ទេរមកលេងនៅក្លឹប Man Utd ត្រួវ រលាយទាំងស្រុង។ ក្លឹបនៅពហុកីឡាដ្ឋាន Old Trafford នេះបានដកខ្លួនចេញពីផែនការផ្ទេរ​ Ross ដែលមានតម្លៃ៥០លានផោនរបស់ក្លឹប Spurs។

 

លោក Jose Mourinho ជឿថា នៅពេលនេះលោកមានជម្រើសគ្រប់គ្រាន់សម្រាប់តំណែងនេះហើយ ដោយមានកីឡាករ Ashley Young និង Luke Shaw ត្រូវបានចូលរួមដោយកីឡាករថ្មី Diogo Dalot ជាកីឡាករយុវជនរបស់ព័រទុយហ្គាល់។

 

លោក Mourinho បានប្រាប់នាយករងប្រតិបត្តិ Ed Woodward ថា Ross     លែងក្លាយជាអាទិភាពផ្ទេររបស់លោកទៀតហើយ។ វានឹងក្លាយជារឿងខកចិត្តខ្លាំងមែនទែនចំពោះកីឡាករវ័យ២៧ឆ្នាំរូបនេះ ដែលអន្ទះសាចង់ផ្ទេរមកកាន់ក្លឹប Man Utd និងបានប្រកាសជាសាធារណៈថា ខ្លួនចង់ផ្ទេរមកលេងនៅតំបន់ភាគខាងជើងនៃប្រទេសអង់គ្លេស ដើម្បីបាននៅក្បែរក្រុមគ្រួសារ។

 

ខ្សែការពារស្លាបឆ្វេងរូបនេះប្រហែលបង្ខំចិត្តផ្ទេរទៅលេងនៅបរទេស ប្រសិនបើចង់ចាកចេញពី ក្លឹប Tottenham ៕

adverise with khmeread