Thomas Lemar គ្រោងនឹងចូលរួមជាមួយ Atletico Madrid

 ខ្សែបម្រើ Thomas Lemar របស់ក្លឹប Monaco នឹងសម្រេចកិច្ចព្រមព្រៀងផ្ទេរមកកាន់ក្លឹប Atletico Madrid នៅក្របខណ្ឌ La Liga ក្នុងតម្លៃផ្ទេរ៦៦លានផោនឆាប់ៗនេះ បន្ទាប់ពីក្លឹបយក្សអេស្ប៉ាញមួយនេះប្រកាសពីការឯកភាពគ្នា។

 

Lemar នឹងចុះកិច្ចព្រមព្រៀងជាមួយក្លឹប Atletico Madrid ដើម្បីបញ្ចប់ការប៉ាន់ប្រមាណទាក់ទិននឹងអនាគត ដែលកន្លងមកត្រូវបានភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរមកកាន់ក្លឹប Liverpool និង Arsenal ។

 

ក្លឹប Atletico និង Monaco បានព្រមព្រៀងបឋមជុំវិញការងារផ្ទេរ Lemar។ ការចុះហត្ថលេខាអាចធ្វើឡើងមុនពេលក្រុមបារាំងចាប់ផ្តើមការប្រកួតដំបូងនៅវើលខាប់ ប្រសិនបើបែបបទត្រូវបានធ្វើរួចរាល់ទាន់ពេល។

 

កីឡាករវ័យ២២ឆ្នាំរូបនេះបច្ចុប្បន្នស្ថិតនៅប្រទេសរុស្ស៊ី ជាមួយក្រុមជម្រើសជាតិបារាំង ខណៈពួកគេត្រៀមខ្លួនចាប់ផ្តើមយុទ្ធនាការវើលខាប់៕

adverise with khmeread