adverise with khmeread Untitled 1

ចាប់​សមាជិក​ចោរប្លន់​ម្នាក់ទៀត​នៅ​ខេត្តបាត់ដំបង​

    បាត់ដំបង ៖ ជនសង្ស័យ​ទើប​ចេញពី​គុក​ពីបទ​ប្លន់ ហើយ​ពាក់ព័ន្ធ​ជា​សហចារី​ក្រុមចោរប្លន់​ប្រដាប់អាវុធ​នៅ​ប៉ោយប៉ែត​ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ចាប់ខ្លួន​កាលពី​ល្ងាច​ម៉ោង​និង​២០​នាទី​ថ្ងៃទី​២៥​កុម្ភៈ​ឆ្នាំ​២០១៦​នៅ​ភូមិ​-​ឃុំ​ជ្រោយ​ស្តៅ ស្រុក​ថ្មគោល ខេ​ត​ត​បាត់ដំបង ។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជេ​ត វណ្ណ​នី ស្នងការរង​ដឹកនាំ​កម្លាំង​ប៉ូលិស​ខេត្តបាត់ដំបង​សហការ​ជាមួយ​កម​ម្លាំ​ង​ប៉ូលិស​ខេត្តបន្ទាយមានជ័យ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មុខសញ្ញា​ប្លន់​នៅ​ប៉ោយប៉ែត​បាន​ម្នាក់​ឈ្មោះ​ទុំ សុខ​នី​ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​រស់នៅ​ភូមិ​ចោមចៅ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ​មុខសញ្ញា​នេះ​ធ្លាប់​ជាប់ពន្ធនាគារ​ពីបទ​ប្លន់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​មកពី​ភ្នំពេញ​ចាំ​ទទួល​ឈ្មោះ​ឆាយ​ដែលជា​មេក្រុម​ចោរប្លន់​នៅ​ប៉ោយប៉ែត​កាលពី​២៤​កុម្ភៈ​និង​ប្លន់​នៅ​បាត់ដំបង​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៦​។ ករណីនេះ​ប៉ូលិស​កំពុងធ្វើការ​សួរចម្លើយ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​។​

    គួររំលឹកថា ក្រោយពី​កម្លាំង​សមត្ថកិច្ច​ក្រុង​ប៉ោយប៉ែត បាន​បើក​ប្រតិបត្តិការ ឡោមព័ទ្ធ ក្រុមចោរ​ពីរ​នាក់ ប្លន់​អាជីវ​ករលក់​គ្រឿងអលង្ការ នៅ​ក្រុង​ប៉ោយប៉ែត នៅ​ម៉ោង ៣​និង​៥៥​នាទី ហើយ​នៅ​ទីបំផុត​នៅ​ម៉ោង ៤​និង​៣០​នាទី រសៀល​ថ្ងៃទី​២៤ ខែកុម្ភៈ ដដែល​នេះ ក្រុមចោរ​ទាំងពីរ​នាក់ ត្រូវបាន​ឃាត់ខ្លួន​ដកហូត​កាំភ្លើង​២​ដើម​និង​គ្រឿងអលង្ការ​ទាំងអស់​មក​វិញ​។​

   ប៉ូលិស​បាន​ឲ្យ​ដឹងថា ក្រោយ​ការឃាត់ខ្លួន ក្រុមចោរ​ទាំងពីរ​នាក់ ត្រូវបាន​កម្លាំង​ប៉ូលិស​នាំយក​ទៅកាន់ អធិការដ្ឋាន​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ដើម្បី​ធ្វើការ​សាកសួរ​ជុំវិញ និង​សកម្មភាព ប្លន់​អាជីវករ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ​។​

    ប៉ូលិស​បន្តថា ក្រុមចោរ​ប្រដាប់ ដោយ​អាវុធខ្លី ២​ដើម ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ពណ៌​ខ្មៅ អត់​ស្លាក​លេខ ធ្វើ​សកម្មភាព​ប្លន់​អាជីវករ លក់​គ្រឿងអលង្ការ​ខណៈ​ចេញពីផ្ទះ ទៅ​លក់ដូរ នៅវេលា​ម៉ោង ៧​និង​៥៦​នាទី ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ យក​គ្រឿងអលង្ការ អស់​ប្រមាណ​ជាង ២០០​ដំឡឹង (​ផា្ល​ទីន​)​។​

    ប៉ូលិស​បន្តថា ខណៈ​ជនរងគ្រោះ​បាន ជិះ​ម៉ូតូ​ចេញពី ផ្ទះ​បាន​ប្រមាណ ៥០​ម៉ែត្រ ក៍មាន​ជនសង្ស័យ ចោរប្លន់​ប្រដាប់អាវុធ ចំនួន​២​នាក់ ជិះ​ម៉ូតូ​ហុងដា ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ប្រដាប់​ដោយ​អាវុធខ្លី ២​ដើម ភ្ជុង​ប្លន់​យក​គ្រឿងអលង្កា អស់​ប្រមាណ​ជាង ២០០​ដំឡឹង  ក្នុងនោះ​មាន ចិ​ញ្ជៀ​ន​៨០​វង់ ខ្សែ ក ៨០​ខ្សែ ចិ​ញ្ជៀ​ន​មាស ៥​ជី លុយ​ថៃ​១០​ម៉ឺន​បាត លុយ​ខ្មែរ ២​លាន​រៀល លុយ​អាមេរិក​១០០០​ដុល្លារ ក្រវិល​ត្បូង ១៣០​គូ  កង​ត្បូង ៥​កង ខ្សែដៃ និង​ខ្សែជើង ១០០​ខ្សែ  កងដៃ​ឈុត​២០​កង​។​

    ជនរងគ្រោះ​ឈ្មោះ សយ សុផាន់​ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រួម​និង​កូនស្រី ឈ្មោះ រ័ត្ន វិច្ឆិកា អាយុ​១១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ ។​ចំណែក​ជនដៃដល់​ប៉ូលិស​មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​នៅឡើយ​។​

    សមត្ថកិច្ច ចម្រុះ​មាន​ប៉ូលិស​និង​កម្លាំង​កងរាជអាវុធហត្ថ បានចេញ ប្រតិបត្តិការ អន្តរាគមន៍ និង​ស្វែងរក​មុខសញ្ញា សេសសល់​ដើម្បី​ចាប់ខ្លួន​មក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ៕​

adverise with khmeread

មតិយោបល់