ក្រុមជម្រើសជាតិអង់គ្លេសបារម្ភពីបង្ហាញរបួសរបស់ Marcus Rashford

ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លឹប Man Utd បានធ្វើឲ្យក្រុមជម្រើសជាតិអង់គ្លេសបារម្ភជុំវិញបញ្ហារបួសអំឡុងពេលហ្វឹកហាត់នៅមុនព្រឹត្តិការណ៍វើលខាប់។

 

Rashford មានបញ្ហារបួសអំឡុងពេលហ្វឹកហាត់ចុងក្រោយជាមួយក្រុម មុនពេលពួកគេធ្វើដំណើរទៅប្រទេសរុស្ស៊ីកាលពីថ្ងៃអង្គារ ប៉ុន្តែគ្រូបង្វឹកលោក Gareth Southgate ចាត់ទុកបញ្ហានេះថា ជាការប៉ះទង្គិចតិចតួចប៉ុណ្ណោះ។

 

Rashford នឹងត្រូវវាយតម្លៃពីស្ថានភាពរបួសនៅមុនការហ្វឹកហាត់បើកឆាករបស់ក្រុមជម្រើសជាតិអង់គ្លេសនៅទីក្រុង Repino ប៉ុន្តែគេជឿថា របួសនេះមិនធ្ងន់ធ្ងរទេ។

 

ខ្សែប្រយុទ្ធវ័យ២០ឆ្នាំរូបនេះធ្វើបានល្អ អំឡុងពេលប្រកួតកម្តៅសាច់ដុំលើកចុងក្រោយរបស់ក្រុមអង់គ្លេស មុនព្រឹត្តិការណ៍ប្រកួត ដោយរកបានគ្រាប់បាល់បើកឆាក អំឡុងពេលឈ្នះក្រុមកូស្តារីកា ២-០ នៅពហុកីឡាដ្ឋាន Ellad Road ៕

adverise with khmeread