អាវុធហត្ថឃាត់ខ្លួនជនសង្ស័យពីរនាក់ ដកហូតថ្នាំញៀន និងអាវុធខ្លី ០២ ដើម

​តាកែវ​ ៖​ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកងរាជអាវុធហត្ថខេត្តកណ្តាល (ពន្លាតដែនសមត្ថកិច្ច) ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចលំនៅដ្ឌានមួយកន្លែង ស្ថិតក្នុងភូមិថ្មី ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨​។ 

​មន្ត្រីអាវុធហត្ថនិយាយថា ជនសង្ស័យមានឈ្មោះ ហុង រដ្ឋា ភេទប្រុស អាយុ​៣១ឆ្នាំ និងឈ្មោះ អៀ អ៊ីលីង ភេទស្រី អាយុ​១៩ឆ្នាំ កម្លាំងបានដកហូតវត្ថុតាង ម្សៅក្រាមសថ្លាចំនួន ០៣កញ្ចប់ ទម្ងន់ ២០០,៩៥ក្រាម, ជញ្ជីងថ្លឹងចំនួន ០២គ្រឿង, អាវុធខ្លី K៥៤ ចំនួន ០២ដើម, គ្រាប់ K៥៤ មាន១៧គ្រាប់ K៥៩ មាន១២គ្រាប់ និងគ្រាប់ប៉ារាសហា ១៤ គ្រាប់, ម៉ូតូចំនួន ០១គ្រឿង, ប្រាក់២៨ម៉ឺនរៀល និង១០០ដុល្លារ ព្រមទាំងសម្ភារៈវេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនផងដែរ។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានមន្ត្រីជំនាញខេត្តតាកែវ បញ្ជូនទៅឱ្យការិយាល័យជំនាញកងរាជអាវុធខេត្តកណ្តាល ចាត់ការតាមនីតិវិធី៕


 

adverise with khmeread