កម្លាំងចម្រុះឃាត់មនុស្ស២នាក់រក្សាថ្នាំញៀន

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសខណ្ឌមានជ័យ បានសហការជាមួយកម្លាំងសាលាខណ្ឌមានជ័យ និង កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទះ និង ជាតិអាល់កុលនៅចំណុចមុខឃ្លាំងដែក ផ្លូវលេខ២៧១ ភូមិ ៧ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ  ហើយក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន  នាថ្ងៃទី១២ ខែ មិថុនា ឆ្នាំ ​២០១៨ វេលាម៉ោង៩យប់។ 

​សមត្ថកិច្ចនិយាយថា​ ជនសង្ស័យ​១-ឈ្មោះ ស៊ីម  រតនា ភេទ ប្រុស អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ​ខ្សេវ ឃុំ​ព្រែកតូច ស្រុក​ស្អាង ខេត្ត​កណ្តាល​, និង២-ឈ្មោះ រ៉ា រិទ្ធីសែន  ភេទ ប្រុស អាយុ ២៥​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ចុងភៅ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកសំរោង សង្កាត់ ព្រែកសំរោង ក្រុង​​តាខ្មៅ​ ខេត្ត​កណ្តាល​។

​វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៧ កញ្ចប់ថង់តូច​, ទូរស័ព្ទដៃចំនួន ០២​ គ្រឿង និង ម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាកលេខ កំពត 1H 3729​។

​បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ ស៊ីម រតនា​, ឈ្មោះ រ៉ា រិទ្ធីសែន ឃាត់​ខ្លួននៅ​អធិការដ្ឋានប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី​៕

adverise with khmeread