ប៉ូលិសស្រុកល្វាឯមឃាត់ខ្លួនបុរសម្នាក់កំពុង​លក់ថ្នាំញៀន

​កណ្តាល​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសស្រុកល្វាឯមឃាត់ខ្លួននៅ ថ្ងៃទី​១២  ខែ​មិថុនា​ ឆ្នាំ​២០១៨ ក្នុងករណី ជួញដូរនូវសារធាតុញៀនខុសច្បាប់ (ម៉ាទឹកក) នៅចំណុច​គុម្ពឬស្សី ស្ថិតនៅ ភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ ព្រឹម ជំនាញ ភេទ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ បឹងគ្រំលើ ឃុំ បឹងគ្រំ ស្រុកល្វាឯម ខេត្ដ កណ្តាល។ វត្ថុតាងចាប់យករួមមាន ១-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កព្ចាប់មធ្យម (តំលៃ ១៨០០០០ រៀល), ២-ទូរស័ព្ទ០២គ្រឿង ម៉ាក HUAWEI ០១ គ្រឿង និង Nokia 1280 ចំនួន ០១គ្រឿង។

​ប៉ូលិសបន្តថា​ នៅម៉ោងប្រហែល៤ល្ងាចថ្ងៃខែឆ្នាំខាងលើប្រជាពលរដ្ឋបានរាយការណ៍មកកម្លាំងប៉ុស្តិ៍ថាបានឃើញមុខសញ្ញាចេញពីផ្ទះមកចំណុចកន្លែងឬស្សីបម្រុង
ចែកចាយនិងប្រើប្រាស់គ្រឿងញៀនជាមួយមិត្តភក្តិ។

​ពេលនោះកម្លាំងប៉ុស្តិ៍បានទៅចាំមើលនៅចំណុចនោះក៏បានឃើញជនសង្ស័យធ្វើដំណើរដោយថ្មើរជើងមកចំណុចកើតហេតុក៏ឃាត់ខ្លួនឆែកឆេរឃើញមានម្សៅក្រាម
ពណ៌សថ្លាមួយកញ្ចប់មធ្យមក៏នាំមកប៉ុស្តិ៍និងបញ្ជូនមកអធិការដ្ឋានបន្តចាត់ការតាមនីតិវិធី៕

adverise with khmeread