កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងឃាត់ជនសង្ស័យ៦នាក់ពាក់ព័ន្ធគ្រឿងញៀន

បាត់ដំបង​ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានធ្វើការបង្ក្រាបការជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំនួន ០២ ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ នៅវេលាម៉ោង ១១ និង ២០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង​។ 

​មន្ត្រីអាវុធហត្ថនិយាយថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ ០២ នាក់ និងនៅវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងមួយករណីទៀតឃាត់ខ្លួនបាន៤នាក់។ 

​ជនសង្ស័យ៦នាក់ រួមមាន​៖ ១.ឈ្មោះ ហាក់ លីហេង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់, ២.ឈ្មោះ ហ៊ាន ពៅ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់, ៣.ឈ្មោះ សាន រតនះ ភេទប្រុស អាយុ​៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកម្មករ សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង, ៤.ឈ្មោះ អ៊ូច ជួន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង​, ៥.ឈ្មោះ ទូច សុវណ្ណទិន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរកម្មករ ទីលំនៅភូមិដង្កោទាប សង្កាត់វត្តគរ ក្រុងបាត់ដំបង និង៦.ឈ្មោះ ម៉ន សុភា ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង​។

​វត្ថុតាងដកហូតរួមមាន​  គ្រឿងញៀនម៉ាទឹកកក ២២ កញ្ចប់ ទម្ងន់ ១៧,៧៤ ក្រាម​,​ ទូរស័ព្ទចំនួន ០៦ គ្រឿង, ម៉ូតូចំនួន ០១គ្រឿង និង ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន ០១ គ្រឿង។

​ជនសង្ស័យ និងវត្ថុតាងត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ចូនទៅតុលាការតាមនីតិវិធី​៕


 

adverise with khmeread