ប៉ូលិសខេត្តក្រចេះឃាត់ជនសង្ស័យម្នាក់ប៉ុនប៉ងរំលោភក្មេងស្រីវ័យ១២ឆ្នាំមិនបានសម្រេច

​ក្រចេះ​ ៖​ ជនសង្ស័យម្នាក់ប៉ុនប៉ងរំលោភក្មេងស្រីវ័យ១២ឆ្នាំមិនបានសម្រេចត្រូវចាប់ខ្លួនព្រឹកថ្ងៃទី១២ មិថុនា ២០១៨នៅចំណុចបុសខ្នុរ ក្នុងភូមិព្រែកចម្លាក់ ឃុំកញ្ជរ ស្រុកឆ្លូងខេត្តក្រចេះ​ ចោទពីបទប្រទូស្តកេរខ្មាស់។ 

​ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ អឿ វ៉ាត់ អាយុ២៧ឆ្នាំ មានទីលំនៅខេត្តត្បូងឃ្មុំ បានមកស៊ីឈ្នួលដាំដំឡូងនៅចំណុចបុសខ្នុរ ក្នុងភូមិព្រែកចម្លាក់ ឃុំកញ្ជរ ស្រុកឆ្លូង។ 
នៅព្រឹកថ្ងៃទី១២ មិថុនា ២០១៨ ជនសង្ស័យបានល្បួងក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំ ដែលនៅដាំដំឡូងជាមួយគ្នា ប៉ុនប៉ងរំលោភ តែមិនបានសម្រេច ដោយគ្រាន់តែបានប៉ះពាល់ផ្នែកខាងក្រៅនៃរាងកាយ។ 

​ជននេះត្រូវបានចាប់ខ្លួនចាត់ការតាមនីតិវិធី ក្រោយពីមានបណ្តឹងរបស់ក្មេងស្រីរងគ្រោះ៕
 

adverise with khmeread