ចង់ស្រកទម្ងន់ឆាប់ ធ្វើការងារផ្ទះទាំង ១០ មុខនេះ

គ្រប់គ្នាដឹងច្បាស់ថា ការធ្វើលំហាត់ប្រាណជាវិធីមានប្រសិទ្ធភាពបំផុតដើម្បីសម្រកទម្ងន់ និងជំរុញសុខភាពជារួម។ ប៉ុន្តែមនុស្សភាគច្រើនមិនអាចគោរពតាមកាលវិភាគធ្វើលំហាត់ប្រាណបានទេ ដោយសាររវល់ការងារនេះការងារនោះ។ 

កង្វះលំហាត់ប្រាណនាំឱ្យកើតជំងឺជាច្រើនដូចជា ជំងឺធាត់ ជំងឺបេះដូង ជំងឺទឹកនោមផ្អែម និង ជំងឺជាច្រើនទៀត។ 

ទោះយ៉ាងណា ប្រសិនបើលោកអ្នកចង់ស្រកទម្ងន់ឆាប់ គួរធ្វើកិច្ចការផ្ទះ ១០ មុខដូចខាងក្រោម ៖

១. រៀបចំផ្ទះឱ្យមានសណ្តាប់ធ្នាប់ និង បោសជុំវិញផ្ទះឱ្យស្អាត
២. ដាក់ទឹកជូតឥដ្ឋឱ្យស្អាត
៣. បោកគក់ខោអាវ ដោយមិនចាំបាច់ប្រើម៉ាស៊ីន
៤. កាប់ឆ្ការសួន ឬ ដាំបន្លែបន្លុក ឬ ផ្លែឈើ ។ល។
៥. បោសសំរាមនៅទីធ្លាសួនច្បារ
៦. លាងឡាន លាងម៉ូតូ លាងកង់
៧. ពុះអុសឱ្យបែកញើស (គួរដាំបាយដោយបង្កាត់ភ្លើងនឹងអុសយ៉ាងតិចម្តងក្នុងមួយសប្តាហ៍)
៨. កាយសម្អាតព្រិលចេញពីជុំវិញផ្ទះ (ករណីអ្នករស់នៅប្រទេសធ្លាក់ព្រិល)
៩. លាបពណ៌បន្ទប់ឱ្យថ្មី
១០. ធ្វើម្ហូប (បើមិនចេះទេ គួរចាប់ផ្តើមរៀនធ្វើម្ហូប)៕ 

adverise with khmeread