គន្លឹះសាមញ្ញៗ បើអនុវត្តបានរាល់ថ្ងៃ មនុស្សដឹងតែមានអាយុវែងគ្រប់គ្នា តែកម្រមានអ្នកអនុវត្តបានជាប់លាប់

រឿងអ្វីក៏ដោយក៏អាចផ្លាស់ប្ដូរបានដែរ លើកលែងតែការស្លាប់មួយ។ មានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីឱ្យអាយុវែង។ វត្ថុដែលអ្នកប្រើប្រាស់រាល់ថ្ងៃអាចធ្វើឱ្យអាយុរបស់អ្នកខ្លីដូចជាការជក់បារី និងគេងមិនគ្រប់គ្រាន់ជាដើម។ ទោះយ៉ាងណាក៏ដោយ មានរបស់ជាច្រើនជួយអ្នកអាយុវែង និងសុខភាពល្អដូចខាងក្រោមនេះ។

១. ពិសាទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យមុខងាររាងកាយទាំងមូលដំណើរការល្អ និងទប់ស្ការជំងឺទាក់ទងនឹងខ្វះអុកស៊ីសែន។

២. ត្រូវប្រាកដថា អ្នកសើចសប្បាយរាល់ថ្ងៃ ដើម្បីជំរុញលំហូរឈាមទៅបេះដូងរបស់អ្នកបានល្អ។

៣. សូមកុំប្រឹងឱ្យសោះ នៅពេលអ្នកឈឺ វាធ្វើឱ្យបេះដូងរបស់អ្នកគាំង និងមានឈាមកកបាន។ ហើយព្យាយាមសំរាកឱ្យបានច្រើន ដើម្បីឱ្យមុខរាងកាយព្យាបាលដោយខ្លួនវា។

៤. ពិសាសូកូឡាខ្មៅឱ្យបានញឹកញាប់។ មនុស្សជាច្រើនមិនហ៊ានបរិភោគវាព្រោះខ្លាចធាត់ ប៉ុន្ដែសូកូឡាខ្មៅគឺផ្សេងមិនដូចសូកូឡាដែលមានជាតិផ្អែមទេ។ 

៥. អាហារបំប៉ន៖ ជួនកាលយើងបរិភោគអាហារគ្រប់សព្វ ប៉ុន្ដែនៅតែខ្វះសារធាតុចិញ្ចឹមក្នុងរាងកាយអ្នកដដែល។ យើងមិនអាចទទួលបានសារធាតុចិញ្ចឹមពីអាហារយើង ១០០ ភាគរយទេ ដូច្នេះមានតែអាហារបំប៉នទេទើបអាចជួយឱ្យមានសុខភាពល្អ និងកាត់បន្ថយការខ្វះជាតិរ៉ែ និងឱកាសឈឺ។

៦. ហាត់ប្រាណជាប្រចាំ។

៧. មិនត្រូវផឹកសុរា ឬជាតិអាល់កុលលើសពី ៣ កំប៉ុងក្នុងមួយថ្ងៃនោះទេ៕

adverise with khmeread