ឆ្មាថ្លង់វេទមន្តមួយក្បាល បានទស្សន៍ទាយលទ្ធផលរវាង រុស្ស៊ី និង អារ៉ាប៊ីសាអូឌីត យប់នេះ ដឹងថាក្រុមណាឈ្នះទេ?

សត្វឆ្មាមួយក្បាលឈ្មោះ Achilles ដែលជាឆ្មារបស់អ្នកអភិរក្សសត្វកណ្ដុរនៅសារមន្ទីររដ្ឋ (SHMM) បានធ្វើការទស្សន៍ទាយការប្រកួតបើកឆាក FIFA World Cup ២០១៨ រវាងក្រុមប្រទេស Russia និង Saudi Arabia ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយក្នុងទីក្រុង Saint Petersburg កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០១៨។

ការទស្សន៍ទាយរបស់សត្វឆ្មានោះ ត្រូវបានគេសន្និដ្ឋានថាជាការទស្សន៍ទាយមានអំណាចចិត្តសាស្ដ្រ។

គេបានប្រើចានអាហារពីរដើម្បីឱ្យវាធ្វើការជ្រើសរើសដោយម្ខាងសម្រាប់ប្រទេសរុស្ស៊ី និងម្ខាងទៀតប្រទេសអារ៉ាប៊ីសាអូឌីត ហើយសត្វឆ្មានេះបានជ្រើសរើសម្ចាស់ផ្ទះជាអ្នកឈ្នះក្នុងការប្រកួតបើកឆាកក្នុងរាត្រីម៉ោង ១០ យប់នេះ។

Achilles ដែលរស់នៅក្នុងសារមន្ទីរ St Petersburg’s Hermitage គឺជាឆ្មាថ្លង់ ដូច្នេះការទស្សន៍ទាយរបស់ឆ្មានោះ គឺមិនមានការរំខានពីសំឡេងអ្នកចូលរួមក្នុងព្រឹត្តិការណ៍នោះឡើយ៕

adverise with khmeread