adverise with khmeread Index

ឃាត់​បុរស​ម្នាក់​ប្រើ​ហិង្សា​វាយ​មនុស្ស​ស្រី​

     កំពង់ធំ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កំពង់ស្វាយ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៥​កុម្ភៈ ២០១៦​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​នៅ​ភូមិ​ពោធិ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ពីបទ​បង្ក​អំពើហិង្សា​ដោយ​ចេតនា ។​

    ប៉ូលិស​និ​យា​ថា អំពើហិង្សា​នេះ​ដែល​បង្កឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ រុំ  រួន ភេទ​ប្រុស​អាយុ ៤៥ ឆ្នាំ នៅ​ភូមិ​ពោធិ ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ អូត ជី​ម​ភេទ​ស្រី អាយុ ៤៨ ឆ្នាំ នៅ​ភូមិ​ឃុំ ស្រុក ជាមួយគ្នា របួស​ជាំ​រង្វង់​ភ្នែក​ខាងឆ្វេង​។  មូលហេតុ​ជនរងគ្រោះ​សួររក​ពូថៅ​ពុះអុស​មិនឃើញ​ក៏​វាយ​តែម្តង​។ ចំពោះ​ជនសង្ស័យ​ត្រូវ​យើង​ឃាត់ខ្លួន​បាន​នៅ​ម៉ោង​១០​និង​១៧​នាទី​យប់​ថ្ងៃទី​២៥​កុម្ភៈ ២០១៦ បន្ទាប់ពី​ជនរងគ្រោះ​មកប្តឹង​យើង​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​២៥​កុម្ភៈ​ឆ្នាំ​២០១៦​ហើយ​ជនសង្ស័យ​ប៉ូលិស​ទុក​នៅ​អធិការដ្ឋាន​ដើម្បី​បំពេញបែបបទ​តាម​នីតិវិធី៎​៕

adverise with khmeread

មតិយោបល់