ឃាត់ជនជាតិចិន២នាក់បង្ហោះ DRONE ក្នុងតំបន់មុខវាំង ដែលហាមឃាត់

ភ្នំពេញ ​៖​ កម្លាំងប៉ូលិសប៉ុស្តិ៍ជ័យជំនះ បានឃាត់ជនបរទេសចំនួន០២នាក់នៅត្រង់ចំណុចមុខព្រះបរមរាជវាំង ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្ហោះ ឌ្រូនដោយគ្មានច្បាប់អនុញ្ញាតនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៦ និង១០នាទី ព្រលប់។ 

​លោកវរសេនីយ៍ទោ គល់ យី អធិការរងប៉ូលិសខណ្ឌដូនពេញបានឱ្យដឹងថា​ ជនបរទេសដែលឃាត់ខ្លួនរួមមានទី១-ឈ្មោះ XU.CHENGWEI ភេទប្រុស ជនជាតិចិន អាយុ​៣៥ឆ្នាំ មុខរបរទេសចរណ៍ ស្នាក់ នៅ Hotel and appartment Phnom Penh ដែលមានទីតាំងផ្ទះលេខ10B ផ្លូវ២៦៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ និង ទី២-ឈ្មោះ LIVYAN​ ភេទស្រី ជនជាតិចិន អាយុ៣៣ឆ្នាំ ស្នាក់នៅបន្ទប់៥០៤ មុខរបរទេសចរណ៍ ស្នាក់នៅ Hotel and appartment Phnom Penh ដែលមានទីតាំងផ្ទះលេខ10B ផ្លូវ២៦៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ​។ 

​វត្តុតាង ចាប់យកមាន ឌ្រូនចំនួនមួយម៉ាក MAVIC PRO ផលិតនៅប្រទេសចិនចំនួនមួយ និងឧបករណ៍បញ្ជាចំនួនមួយ, កាបូបសម្រាប់ដាក់ឌ្រូនចំនួនមួយ, ទូរស័ព្ទចំនួនមួយគ្រឿងម៉ាក Iphone 7plus ពណ៌ខ្មៅ, ថ្មចំនួនបីដុំ, មេម៉ូរីកាតទំហំ16G។ 

​បច្ចុប្បន្នជនបរទេសទាំង២នាក់ខាងលើ បានប្រគល់ឱ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាយកទៅធ្វើការឆែកឆេរត្រួតពិនិត្យនិងសាកសួរបន្ត៕


 

adverise with khmeread