កាលឪពុកនៅរស់មិនទិញឱ្យទេ ពេលគាត់ស្លាប់ទើបបុរសម្នាក់នេះចំណាយលុយខ្ជះខ្ជាយទិញឡានទំនើប BMW X5 កប់ជាមួយសពឪពុកខ្លួន

បុរសនីហ្សេរីយ៉ាម្នាក់កំពុងបង្កើតការភ្ញាក់ផ្អើលដ៏ធំមួយ បន្ទាប់ពីចំណាយរថយន្តម៉ាក BMW X5 ថ្មីសន្លាងមួយតម្លៃ ៩ ម៉ឺនដុល្លារធ្វើជាផ្នូរបញ្ចុះសពឪពុកចុងរបស់ខ្លួន។

បុរសឈ្មោះថា Azubuike ដែលឪពុករបស់គាត់ស្លាប់ដោយសារជរាបានសម្រេចបញ្ចុះសពរបស់ឪពុករបស់ខ្លួនក្នុងរថយន្តទំនើបនេះ។ ដូច្នេះគាត់បានចំណាយប្រាក់បន្តិចបន្តួចលើរថយន្តថ្មីសន្លាងមួយគ្រឿងម៉ាក BMW X5 ដាក់ឪពុកចំណាស់របស់ខ្លួនចូលទៅក្នុង និងបញ្ចុះសពគាត់ក្នុងដីទំហំធំក្បែរភូមិរបស់គាត់។ រូបថតនៃរថយន្តដែលត្រូវបានទម្លាក់ចូលទៅក្នុងផ្នូរដោយអ្នកលីសែងនៅក្រោមការឃ្លាំមើលរបស់ Azubuike កាលពីថ្មីៗនេះបានបង្កឱ្យមានភាពចម្រូងចម្រាស់ពេញអនឡាញ។

ខណៈដែលមនុស្សមួយចំនួនអបអរសារទរគាត់ដែលមានភាពស្មោះត្រង់ចំពោះឪពុកចុងគាត់ អ្នកលេងហ្វេសប៊ុកភាគច្រើនបានខឹងសម្បារទៅនឹងបុរសនីហ្សេរីយ៉ារូបនេះ ដោយថាគាត់លេងសើចនឹងសាកសព ហើយគាត់គួរតែប្រើប្រាក់ទាំងនោះអភិវឌ្ឍភូមិរបស់គាត់ល្អជាង។

អ្នកលេងអ៊ីនធឺណេតម្នាក់បានសរសេរថា "ទិញរថយន្តឱ្យឪពុកម្ដាយរបស់ខ្លួន ពេលគាត់នៅរស់ល្អជាង អ្នកឯងយកលុយទៅទិញរថយន្តធ្វើផ្នូរកប់ចោល ហើយការធ្វើបែបនេះគឺល្ងង់ខ្លៅ និងដើម្បីតែអួតប៉ុណ្ណោះ"៕

adverise with khmeread