ប៉ូលិសខណ្ឌឫស្សីកែវបានបង្ក្រាបបទល្មើសគ្រឿងញៀនឃាត់មនុស្ស២នាក់

​ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌឫស្សីកែវបានបង្ក្រាបជាក់ស្តែងករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ​នៅថ្ងៃទី១៣ មិថុនា ឆ្នាំ​២០១៨ ​វេលាម៉ោង១១យប់ នៅចំណុចផ្លូវជាតិលេខ៥  ក្រុមទី៥  ភូមិមិត្តភាព  សង្កាត់ឫស្សីកែវ  ខណៈពេលកម្លាំង​ចម្រុះចុះរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដោយឃាត់ខ្លួនជនសង្ស័យពីរនាក់។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ ​១-ឈ្មោះ ង្វៀង យ៉ាំងយីវ​ ភេទប្រុស ​អាយុ២១​ឆ្នាំ ​ជនជាតិយួនមានទីលំនៅផ្ទះគ្មានលេខ ​ផ្លូវលំភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ​ មុខរបរលក់ត្រី និង២-ឈ្មោះ វ៉ាន់ ​ស្រីលីន ​ភេទស្រី ​អាយុ១៥ឆ្នាំ​ ទីលំនៅផ្ទះ​ ផ្លូវលំ ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ មុខរបរ មិនពិតប្រាកដ (ប្រើប្រាស់)។ សម្ភារៈដកហូត​ ១-ម្សៅក្រាមសថ្លាចំនួន ០១កញ្ចាប់តូច និង ២-ម៉ូតូមួយគ្រឿងម៉ាកគុប ពាក់ស្នាកលេខ ខ ៧៥៨៩.ភព១។

​បច្ចុប្បន្នប៉ូលិសផ្នែកជំនាញខណ្ឌប៉ុស្តិ៍កំពុងបន្តការស្រាវជ្រាវរកបក្សពួក និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតីវិធី៕


 

adverise with khmeread