ត្បូងឃ្មុំ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលក្រែកបាន ចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុចភូមិជីមាន់ជើង ឃុំក្រែក ស្រុកពញាក្រែក បានប្រទះមុខសញ្ញាសង្ស័យម្នាក់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៧ និង៣០នាទីយប់ដកហូតថ្នញៀន១៦កញ្ចប់។
ប៉ូលិសនិយាយថា ជនសង្ស័យ ឈ្មោះ ផាត សុភាក់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងជិះម៉ូតូពេលនោះសមត្ថកិច្ច បានហៅឱ្យឈប់រួចធ្វើការឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថ្នាំញៀនចំនួន១៦កញ្ចប់ ឃើញដូច្នេះសមត្ថកិច្ចបានចាប់ឃាត់ខ្លួនឈ្មោះ ផាត សុភាក់ បញ្ជូនមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសស្រុកពញាក្រែកតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើនេះបាននឹងកំពុងសាកសួរព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំដើម្បីចាត់ការតាមនីតិវិធី៕
