នារីថៃម្នាក់ជុងខ្មៅដៃគូសចិញ្ចើមចូលគ្រាប់ភ្នែក ពេលកំពុងតែងខ្លួនក្នុងឡានតាក់ស៊ី

នេះគឺជាទិដ្ឋភាពដ៏គួរឱ្យតក់ស្លុត ដែលស្រ្តីម្នាក់ត្រូវបានខ្មៅដៃគូសចិញ្ចើមដោតជាប់ក្នុងភ្នែករបស់នាង បន្ទាប់ពីឡានតាក់ស៊ីដែលនាងកំពុងធ្វើដំណើរ បានបុកគ្នាជាមួយនឹងឡានទំនិញមួយគ្រឿង ខណៈដែលនាងកំពុងតុបតែងមុខរបស់នាង។

នារីអ្នកដំណើររងគ្រោះស្ថិតក្នុងវ័យខ្ទង់ ២០ឆ្នាំរូបនេះ កំពុងអង្គុយនៅផ្នែកខាងក្រោយនៃរថយន្តតាក់ស៊ី កំពុងធ្វើបំលាស់ទីយឺតៗនៅក្នុងចរាចរណ៍កកកុញមួយក្នុងទីក្រុងបាងកក ប្រទេសថៃ ហើយនាងបានផាត់ចិញ្ចើមរបស់នាងនៅតាមផ្លូវ ក្នុងដំណើរទៅលេងមិត្តរបស់នាង។

ប៉ុន្តែតៃកុងឡានបន្ទាប់មកបានបើកទៅបុកជាមួយនឹងរថយន្តដឹកទំនិញនៅខាងមុខ ដែលបណ្តាលឱ្យស្រ្តីរងគ្រោះបានផ្ងាកទៅខាងមុខ។ នាងបានបុកទង្គិចទៅនឹងកៅអីខាងមុខ ដែលជាឧបទ្ទវហេតុបណ្តាលឱ្យខ្មៅដៃគូសចិញ្ចើមរុញបញ្ចូលទៅក្នុងភ្នែកខាងឆ្វេងរបស់នាង។

ជារឿងដ៏អស្ចារ្យ ខ្មៅដៃបានចាក់ខុសផ្នែកសំខាន់នៃភ្នែករបស់នាង ហើយការមើលឃើញរបស់នាងនឹងមិនត្រូវប៉ះពាល់ឡើយ។ នេះបើយោងតាមក្រុមគ្រូពេទ្យដែលបានពិនិត្យព្យាបាលនាង៕


 

adverise with khmeread