adverise with khmeread Untitled 1

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រចេះ​

    ក្រចេះ ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​ក្រចេះ​ឃាត់ខ្លួន​នៅ​ថ្ងៃរសៀល​ទី​25-02-2016 តាម​ដីកា​របស់​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ក្រុង​ក្រចេះ​បាន ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន​លេខ​104 ន​.​ខ ចុះ​ថ្ងៃទី​01-09-2015 របស់លោក ឌិន ស៊ី​វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ បង្គាប់​ឱ្យ​នាំខ្លួន​ឈ្មោះ ជុំ ពិសិដ្ឋ ហៅ​កុយ​ភេទ​ប្រុស  អាយុ​20​ឆ្នាំ រស់នៅ​ភូមិ​ទី​2 សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ខេត្តក្រចេះ  ពាក់​ព​ន្ធ័​ករណី​រក្សាទុក ដឹកជញ្ជូន  ឬ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​កាលពី​ថ្ងៃទី​12-04-2015 នៅ​ចំណុច​ភូមិ​អូរ​ឬ​ស្សី1 សង្កាត់​អូរ​ឬ​ស្សី  ក្រុង​ក្រចេះ  ខេត្តក្រចេះ​។​

      ជនជាប់ចោទ​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ង​ទី​២៦​កុម្ភៈ​នេះ​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់