ប៉ូលិសខេត្តប៉ៃលិនឃាត់បុរសម្នាក់ជាមួយថ្នាំញៀនទម្ងន់​ ០៦.១៨ ក្រាម

ប៉ៃលិន​ ៖​ កម្លាំងប៉ូលិស​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ​ខេត្តប៉ៃលិន​ នារសៀលថ្ងៃទី​១៣​ ខែមិថុនា​ ឆ្នាំ​២០១៨​​ បាន​ធ្វើ​ការ​ចុះ​បង្ក្រាប​ករណី​ប្រើប្រាស់​ និង​ជួញ​ដូរ​សារធាតុ​ញៀន​ខុស​ច្បាប់​មួយ​កន្លែង​ ស្ថិត​នៅ​មុខ​ វិទ្យាល័យ​ ហ៊ុន​ សែន​ ក្រុង​ទេព​និមិត្ត​ប៉ៃលិន​ ស្ថិត​នៅក្នុង​ភូមិ​អូរតាពុកក្រោម​ សង្កាត់​ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​ដោយ​ឃាត់ខ្លួនជនសង្ស័យបាន​ម្នាក់។ 

​ប៉ូលិសនិយាយថា ជនសង្ស័យ​ឈ្មោះ​ ចាន់​ សា​ ហៅ​ ប្រុស​ ភេទប្រុស​ អាយុ​​៣២ឆ្នាំ​ ជនជាតិ​ ខ្មែរ​ សញ្ជាតិ​ ខ្មែរ​ មុខ​របរ​ កសិករ​​ រស់​នៅ​ភូមិ​អូច្រាកើត​ សង្កាត់​ទួលល្វា​ ក្រុងប៉ៃលិន​ ខេត្តប៉ៃលិន​។ រឹបអូសបានម្សៅ​ក្រាម​ពណ៌​ ស​ ផ្លា​ (ICE)​ ចំនួន​ ០៥​ កញ្ចក់​ ទម្ងន់​ ០៦.១៨ក្រាម​ រួម​ជាមួយ​ឧបករណ៍​ប្រើប្រាស់​សារធាតុ​ញៀន​មួយ​ចំនួន​។ 

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ កសាង​សំណុំ​រឿង​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕


 

adverise with khmeread