បើក​ម៉ូតូ​សណ្តោងរ៉ឺ​ម៉ក​​ឡើង​ស្ពាន​ព្រែក​ក្តាម​លឿន​ពេក​យក​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន រួច​ផ្លោង​អ្នកបើកបរធ្លាក់ស្លាប់និងរបួសម្នាក់

​កណ្តាល ៖​ បុរស​ម្នាក់​បាក់ក​ស្លាប់​នៅ​កន្លែងកើតហេតុ និង​ម្នាក់ទៀត​រងរបួស ធ្ងន់ ដោយសារ​បើក​ម៉ូតូ​សណ្តោងរ៉ឺម៉ក​មួយគ្រឿង​ឡើង​ស្ពាន​ព្រែក​ក្តាម​លឿន​ពេក​យក​ចង្កូត​មិនទាន់​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន រួច​ផ្លោង​អ្នកបើកបរ​និង​អ្នករួមដំណើរ​ធ្លាក់​ទៅ​ក្រោម​ស្ពាន​ផ្នែក​ចំហៀង​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់ នៅ​ថ្ងៃទី១៣ ខែមិថុនា ឆ្នា​ម២០១៨ ស្ថិតនៅ​ចំណុច​លើ​ស្ពាន​មិត្តភាព​កម្ពុជា​ចិន (ស្ពាន​ព្រែក​ក្តាម) ស្ថិតក្នុង​ភូមិ​ទួល​ងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។ 

​ប៉ូលិសនិយាយថា​ ជនរងគ្រោះ​ដែល​ស្លាប់​នោះ​ឈ្មោះ ប៉ូច ចក់ ភេទ​ប្រុស ​អាយុ៤៣ឆ្នាំ មាន​ទីលំនៅ​ភូមិ​សត្វល្អិត ឃុំ​ចុង​ដូង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ និង​អ្នករួមដំណើរ​ឈ្មោះ ហ៊ាន សាក់ ភេទ ប្រុស អាយុ​១៩ឆ្នាំ (ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា) អ្នក​ទាំងពីរ​បើក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ម៉ាក​ហុងដា​វ៉េវ ពណ៌​ក្រហម​គ្មាន​ស្លាកលេខ។

​ប៉ូលិសបន្តថា មុនពេល​កើតហេតុ​ជនរងគ្រោះ​ទាំង២នាក់​បាន​បើក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​មួយគ្រឿង​ឡើង​ស្ពាន ព្រែក​ក្តាម ក្នុង​ល្បឿន​លឿន​ជ្រុ​ក​យក​ចង្កូត​មិនទាន​ជ្រុល​ទៅបុក​បង្កាន់ដៃស្ពាន​ផ្លោង​អ្នកបើក​បរទាំង២នាក់​ធ្លាក់​ទៅ​ក្រោម​ស្ពាន​ផ្នែក​ចំហៀង​ស្លាប់​អ្នកបើកបរ​នៅ​កន្លែងកើតហេតុ និង​អ្នករួមដំណើរ​រងរបួស​ធ្ងន់​។ 

​ក្រោយ​កើតហេតុ​ត្រូវបាន​ប៉ូលិស​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។ ចំណែក​សាកសព​ត្រូវប្រគល់​ទៅ​ឱ្យសាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕


 

adverise with khmeread