តារា YouTube ម្នាក់បង្ហាញមុខផាត់គ្រឿងសម្អាងហើយ ចង់ឆ្អែតបាយ ពេលយកមីក្រូទស្សន៍មកមើលជាក់ស្តែងលើផ្ទៃមុខ

តារាយូធូបផ្នែកសម្រស់ម្នាក់ឈ្មោះ Tina Yong បានបង្ហាញឱ្យដឹងថាតើគ្រឿងសម្អាងមានសភាពបែបណា នៅពេលយើងយកមីក្រូទស្សន៍មកមើលជាក់ស្តែងនៅលើផ្ទៃមុខរបស់យើង។

នាង Tina ដែលមានអ្នកគាំទ្រជាង ២ លាននាក់ ឆ្ងល់ថាតើការផាត់មុខជាមួយនឹងគ្រឿងសម្អាងមើលទៅយ៉ាងណាលើស្បែករបស់យើង នៅពេលយើងយកមីក្រូទស្សន៍មើល។

នាងបានបង្ហាញភាពខុសគ្នារវាងស្បែកពេលត្រូវគ្រឿងសម្អាង និងស្បែកមិនទាន់ត្រូវគ្រឿងសម្អាងត្រង់ចង្ការ បបូរមាត់ ថ្ងាស រោមភ្នែក និងចិញ្ចើម។

ហើយខាងក្រោមនេះ គឺជារូបភាពពេលមិនទាន់ផាត់មុខនឹងគ្រឿងសម្អាង និងក្រោយពេលផាត់មុខជាមួយនឹងគ្រឿងសម្អាង។ ហើយអ្នកនឹងឃើញថាតើនៅពេលយើងផាត់មុខនឹងគ្រឿងសម្អាងរន្ធត់យ៉ាងណា នៅពេលបានឃើញវាហើយ។ ថ្វីបើមើលពីក្រៅស្អាត ប៉ុន្ដែកែវយឹតបង្ហាញយ៉ាងច្បាស់វាមិនស្អាតដូចពេលមើលជិតក្នុងមីក្រូទស្សន៍ឡើយ៕


adverise with khmeread