ទីភ្នាក់ងារ: Anthony Martial ចង់ចាកចេញពី Man Utd បន្ទាប់ពីការចរចាកិច្ចសន្យាថ្មីជាប់គាំងអស់៨ខែ

ក្លឹប​ Man Utd មានភាពច្របូកច្របល់កាលពីយប់ថ្ងៃពុធ បន្ទាប់ពីតំណាងរបស់ខ្សែប្រយុទ្ធ Anthony Martial បានបង្ហើបប្រាប់ថា កីឡាកររូបនេះចង់ចាកចេញ។

 

ការចរចាបន្តកិច្ចសន្យាថ្មីយូរអង្វែងជាមួយពហុកីឡាដ្ឋាន Old Trafford ត្រូវជាប់គាំង ស្របពេលលោក Philippe Lamboley បានអះអាងថា Martial មិនសប្បាយចិត្តដោយសារតែមិនសូវមានឱកាសបង្ហាញមុខ។

 

កីឡាករវ័យ២២ឆ្នាំរូបនេះរងការរិះគន់ពីគ្រូបង្វឹកលោក Jose Mourinho ដោយសារកង្វះការរកគ្រាប់បាល់។ លោក Mourinho បានធ្វើការរិះគន់ថា ទម្រង់លេងរបស់ Martial មិនទាន់ល្អគ្រាប់គ្រាន់ទេ។

 

លោក Lamboley បាននិយាយថា “បន្ទាប់ពីពិចារណាគ្រប់លទ្ធភាពទាំងអស់ Martial ចង់ចាកចេញពី​ Man Utd។ នៅពេល Man Utd មិនអាចស្វែងរកកិច្ចព្រមព្រៀងមួយក្នុងការចរចារយៈពេលប្រាំបីខែមកនេះ មានន័យថា ក្លឹបនេះមិនបានចាត់ទុក Martial ជាកីឡាករសំខាន់ទេ”។

 

កិច្ចសន្យារបស់ Martial នឹងចប់នៅដំណាច់រដូវកាលក្រោយ បើទោះបីជាយូណាយធីតមានជម្រើសបន្តរហូតដល់ឆ្នាំ២០២០ក៏ដោយ។

 

តាមសេចក្តីរាយការណ៍កាលពីសប្តាហ៍មុនថា ក្លឹប Tottenham កំពុងចាប់អារម្មណ៍ចង់បានកីឡាករសញ្ជាតិបារាំងរូបនេះនៅរដូវក្តៅនេះ ខណៈពេលក្លឹបនេះផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់គ្រូបង្វឹក Mauricio Pochettino៕

adverise with khmeread