adverise with khmeread 1

Neymar ចុះ​កុងត្រា​ស្ងាត់ៗ​ជាមួយ Barcelona ដល់​ឆ្នាំ ២០២១?

​កីឡាករ Neymar និង​ក្លឹប Barcelona បាន​យល់ព្រម​លើ​កិច្ចសន្យា​ថ្មី​កាលពី​ខែ​មុន​មកម្ល៉េះ​។ បើ​យោងតាម​អ្នកសារព័ត៌មាន ESPN ក្នុងប្រទេស​ប្រេ​ស៊ី​ល​លោក André Plihal បាន​ឲ្យ​ដឹងថា Neymar បាន​បន្តពេល​វេលា​រប​ស់​ខ្លួន​ជាមួយ​ក្រុម​កាតា​ឡាន​មួយ​នេះ​រហូតដល់​ឆ្នាំ ២០២១​។​

​កីឡាករ​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ចុះ​កុងត្រា​កាលពី​ខែធ្នូ​អំឡុង​ការប្រកួត Club World Cup ក្នុងប្រទេស​ជប៉ុន​។​

​អ្នកសារព័ត៌មាន ESPN រូបនេះ​រាយការណ៍​ថា ព័ត៌មាន​មិនទាន់​ប្រកាស​ជា​ផ្លូវការ​ក្នុងប្រទេស​ប្រេ​ស៊ី​ល​ដោយសារ ហេតុផល​ពាណិជ្ជកម្ម​និង​ពន្ធ​។

​កុងត្រា Neymar នឹង​ផុតកំណត់​ក្នុង​ឆ្នាំ ២០១៨ ហើយ​មានការ​អះអាងថា​គាត់​នឹង​ក្លាយជា​កីឡាករ​រកប្រាក់​ចំណូល​ច្រើនជាងគេ​ក្នុង​ក្លឹប​បន្ទាប់ពី Messi​។​

​តារា​ប្រេ​ស៊ី​ល​រូបនេះ​បាន​លេង​ក្នុងតួនាទី​ដ៏​សំខាន់​ក្នុង​ជ័យជម្នះ​ពាន​បី​ក្នុង​មួយ​រដូវ​កាល (Treble) កាលពី​រដូវ​កាល​មុន​ជាមួយ​ក្រុម​អ្នកមាន​បុណ្យ ប៉ុន្តែ​រូបគេ​បានត្រឹមតែ​ឈរ​លេខ​បី​ក្នុងការ​ប្រជែង​យក​ពានរង្វាន់ Ballon d'Or កាលពី​ខែមករា ដោយ​ចាញ់ Messi និង Cristiano Ronaldo៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់