កុមារាអាយុ៦ឆ្នាំម្នាក់ស្លាក់គ្រាប់សាវម៉ាវរហូតស្លាប់

នគរបាលក៏ដូចជាក្រុមគ្រួសាររបស់កុមារាអាយុ៦ឆ្នាំម្នាក់ ដែលមានជីវភាពក្រីក្រលំបាក បានកំណត់ថា ការស្លាប់របស់កុមារារងគ្រោះគឺផ្តើមដោយសារស្លាក់គ្រាប់សាវម៉ាវ នៅពេលដែលកុមារារងគ្រោះបាន ហូបផ្លែសាវម៉ាវលេបទាំងគ្រាប់។

អធិការនគរបាលស្រុកសំបូរលោកវរសេនីយ៍ឯក ប៊ុន ឈឿន បានឲ្យដឹងថា នៅព្រឹកកើតហេតុទី១៥ ខែមិថុនា ស្រ្តីជាម្តាយបានទិញផ្លែសាវម៉ាវដែលដឹកលក់តាមម៉ូតូ និងបានចែកឲ្យកូនៗហូប​ នៅនិងផ្ទះនៅភូមិអូរតាណឹង ឃុំក្បាលដំរី ស្រុកសំបូរ ។

កុមារារងគ្រោះបានហូបផ្លែសាវម៉ាវទាំងគ្រាប់ក៏ស្លាក់គ្រាប់ចូលបំពង់ខ្យល់បណ្តាលឲ្យស្លាប់ភ្លាមមួយរំពេច៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16